Zidane ​នៅ​តែ​ជឿ​ជាក់ Real Madrid ​អាច​ឡើង​វគ្គ​បន្ដ​ទៀត​បាន​នៅ UCL ​

  • 2020-10-28 01:40:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម Real Madrid ​លេង​បាន​ត្រឹម​ស្មើ​ក្រុម​ Borussia Monchengladbach ​ក្នុង​លទ្ធផល ២-២ ​ប៉ុណ្ណោះ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ UEFA Champions League ​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល។

​​ក្នុង​ការ​ប្រកួត​នៅ​ទឹក​ដី​អាល្លឺម៉ង់​នៅ​យប់មិញ​នេះ ​ក្រុម Real Madrid ​ត្រូវ ​Borussia Monchengladbach ​នាំ​មុខ​មុន​ដល់​ទៅ​២​គ្រាប់​ឯ​ណោះ ​ប៉ុន្តែ​ពួកគេ​ក៏​អាច​ស្វែង​រក​គ្រាប់​បាល់​បាន​វិញ​ផង​ដែរ។ ​បញ្ចប់​ការ​ប្រកួត​ក្រុម​ទាំង​ពីរ​បាន​ត្រឹម​ចែក​ពិន្ទុ​គ្នា​ម្នាក់​១​ពិន្ទុ ​ក្រោយ​ពី​ស្មើ​គ្នា​ក្នុង​លទ្ធផល ២-២ ​សប្ដាហ៍​ទី​២​នៅ UCL ​។

​ត្បិត​តែ​ក្រុម Real Madrid ​លេង​២​ប្រកួត​មក​ហើយ ទើប​មាន​១​ពិន្ទុ​ក្ដី ​ក៏​លោក Zidane ​បាន​អះអាង​ថា​ឱ្យ​ក្រុម​តែ​ក្រុម Real Madrid ​លេង​បាន​ដូច​កាល​ពី​យប់មិញ​នេះ នោះ​ពួកគេ​នឹង​អាច​ឡើង​ទៅ​មុខ​ទៀត​មិន​ខាន៕

ប្រភព៖ Dailymail   អត្ថបទ៖ ប្រុស យុទ្ធ