iPhone 12 Pro Max ទំហំ 512GB ដាក់ឲ្យកុម្ម៉ង់ទិញនៅខ្មែរតម្លៃក្បែរ ២ពាន់ដុល្លារ

  • 2020-10-28 02:33:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone 12 និង 12Pro បានមកដល់​ទីផ្សារ​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃ​ទី ២៦ រួច​ហើយ​ជា​មួយ​និង​ការ​កុម្ម៉ង់​ទិញ​ជា​ច្រើន​នៅ​តាម​ហាង។

នៅ​មិន​ទាន់​ស្ងាត់​ឡើយ​ថ្ងៃ​នេះ​នៅ​តាម​ហាង​ក៏​នៅ​មាន​អ្នក​កុម្ម៉ង់​ទិញ​ជាច្រើន។ តែ​ដោយ​ឡែក​សម្រាប់​ម៉ូដែល iPhone 12 Pro Max នៅ​មិន​ទាន់​បាន​មក​ដល់​ទី​ផ្សារ​ប្រទេស​កម្ពុជា​ឡើយ។ បើ​ទោះ​បី​ជា​មាន​ការ​រង់ចាំ និង​តម្លៃ​ក្បែរ ២ពាន់​ដុល្លារ​ សម្រាប់ iPhone 12 Pro Max ទំហំ 512GB នៅមាន​អ្នក​កក់​ជា​ច្រើន​នៅ​តាម​ហាង។

ខាង​ក្រោម​នេះ​ជា​តម្លៃ iPhone 12 ដែល​កំពុង​ទទួល​ការ​កុម្ម៉ង់​ទិញ​នៅ​តាម​ហាង៖

iPhone 12 Pro Max

iPhone 12 Pro Max ទំហំ 128GB មាន​តម្លៃ​ខ្ទង់ ១ ៤១៩ដុល្លារ។ ទំហំ 256GB មាន​តម្លៃ​ខ្ទង់ ១ ៥៧៩ដុល្លារ។ ទំហំ 512GB មាន​តម្លៃ​ខ្ទង់ ១ ៧៩៩ដុល្លារ

iPhone 12 Pro

iPhone 12 Proទំហំ 128GB មាន​តម្លៃ​ខ្ទង់ ១ ២៤៩ដុល្លារ។ ទំហំ 256GB មាន​តម្លៃ​ខ្ទង់ ១ ៣៤៩ដុល្លារ។ ទំហំ 512GB មាន​តម្លៃ​ខ្ទង់ ១ ៥៤៩ដុល្លារ

iPhone 12 Mini

iPhone 12 Mini ទំហំ 64GB មាន​តម្លៃ​ខ្ទង់ ៩៨៩ដុល្លារ។ ទំហំ 128GB មាន​តម្លៃ​ខ្ទង់ ១ ០៤៩ដុល្លារ។ ទំហំ 256GB មាន​តម្លៃ​ខ្ទង់ ១ ១៥៩ដុល្លារ

តម្លៃនេះសម្រាប់ប្រភេទ Sim1+E-sim របស់​អាមេរិក ដែល​នឹង​មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី ២០ ខែ វិច្ឆិកា ២០២០។

បញ្ជាក់៖ តម្លៃ​អាច​ប្រែប្រួល​បន្ទាប់​ពី​ចុះ​ផ្សាយ តម្លៃ​នៅ​ហាង 3Plus។

អត្ថបទ៖ ម៉េងងី