iPhone 12 លក់នៅ៣តំបន់នេះ មានលក្ខណៈប្លែកខុសគេ

  • 2020-10-28 02:38:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone ជំនាន់​ថ្មី​បាន​ចាប់​ផ្ដើម​បញ្ចេញ​លក់​លើ​ទីផ្សារ​ធំៗ​មួយ​ចំនួន​ជា​បណ្ដើរ​ៗ​ហើយ ហើយ​គេ​បាន​សង្កេត​ឃើញ​ថា​នៅ​ទីផ្សារ​ចំនួន​៣ មាន​ដាក់​លក់ iPhone 12​ ដែល​មាន​ចំណុច​មួយ​ខុស​ប្លែក​ពី​​គេ។

១. នៅ​សហរដ្ឋអាមេរិក

iPhone 12 ដែល​លក់​នៅ​សហរដ្ឋអាមេរិក​មាន​បន្ទះ​អង់តែន​មួយ​នៅ​​ផ្នែក​ខាង​ក្រោម​នៃ​ប៊ូតុង​ Power ដែល​ជា​អង់តែន​គាំទ្រ​នូវ​សេវា​ mmWave 5G។ iPhone 12 នៅ​ទីផ្សារ​ដទៃ​ទៀត​មាន​គាំទ្រ​ត្រឹម sub-6GHz 5G ហេតុ​នេះ​គឺ​មិន​មាន​បន្ទះ​អង់តែន​ដូច​នៅ​អាមេរិក​នោះ​ទេ។

២. ​នៅ​ប្រទេស​បារាំង

Apple បាន​បន្ថែម​កាស​ស្ដាប់​ក្នុង​ប្រអប់​​ ដែល​មាន​ផ្ទុក​នូវ​​ប្រអប់ iPhone 12/12 Pro នៅ​ខាង​លើ។ ការ​ដាក់​បញ្ចូល​​កាស​ស្ដាប់​នេះ​​​​​​ គឺ​ដោយ​សារ​ច្បាប់​នៅ​ប្រទេស​បារាំង​ ​តម្រូវ​ឲ្យ​ស្មាតហ្វូន​ទាំង​អស់​ត្រូវ​មាន​​បញ្ចូល​នូវ​កាស​ដែល​មាន​សុវត្ថិភាព​​​សម្រាប់​​​ក្មេង​អាយុ​ក្រោម ១៤​ឆ្នាំ ​ដើម្បី​ការពារ​ពួក​ពី​ហានិភ័យ​នៃ​រលក​វិទ្យុ​អេឡិចត្រូ​ម៉ាញេទិច។

៣. នៅ​តំបន់​អឺរ៉ុប​

នៅ​ផ្នែក​ខាង​ស្ដាំ​នៃ​ iPhone 12 ដែល​លក់​នៅ​តំបន់​អឺរ៉ុប​គេ​ឃើញ​មាន​ការ​ឆ្លាក់​នូវ​និម្មិត​សញ្ញា​បទ​បញ្ញត្តិ ​ដោយ​សារ​នៅ​តំបន់​អឺរ៉ុប​តម្រូវ​ឲ្យ​ផលិតផល​ទាំង​អស់​ត្រូវ​បង្ហាញ​នូវ​និម្មិត​សញ្ញា​បទ​បញ្ញត្តិ​លើ​ផលិតផល​ផ្ទាល់​តែ​ម្ដង។ ដោយ​ឡែក​ iPhone 12 លក់​នៅ​ទីផ្សារ​ដទៃ​មាន​​បញ្ចូល​និម្មិត​សញ្ញា​បទ​បញ្ញត្តិ​នៅ​ក្នុង​កម្មវិធី Settings ជំនួស​វិញ៕​​​​​​​​​​​

ប្រភព៖ macrumors   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម