រាល់ដងលេចឮៗ ឥឡូវចេញតែម្ដង សុគន្ធកញ្ញា និង សិរីមន្ត រួមគ្នារៀបរាប់ពីព្រះរាជពិធីបុណ្យអុំទូក

  • 2020-10-28 12:52:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយមានចចាមអារ៉ាម ផលិតកម្មរស្មីហង្សមាស ចាយលុយធំធ្វើវីដេអូចម្រៀងប្រពៃណីជាច្រើននោះ ចម្លើយក៏ចេញបន្តបន្ទាប់ តាំងពីបុណ្យភ្ជុំបិណ្ឌ កឋិន ឥឡូវមកដល់ពិធីបុណ្យអុំទូកថែមទៀត វីដេអូចម្រៀងចេញមួយៗ មានសិល្បករខ្ទង់រយនាក់ឯណោះ។

ក្នុងបេសកកម្មបម្រើអារម្មណ៍ប្រិយមិត្តក្នុងរដូវបុណ្យអុំទូក ឆ្នាំ2020 នេះ ហង្សមាស ទើបបានបញ្ចេញវីដេអូចម្រៀងពិសេសមួយ ដែលក្នុងនោះមានលើកបង្ហាញពីអត្តសញ្ញាណជាតិខ្មែរជាច្រើន ខណៈប្រិយមិត្តក៏កំពុងលើកសរសើរមិនដាច់ពីមាត់។

បទចម្រៀងប្រពៃណីខ្មែរដែលផលិតកម្មរស្មីហង្សមាសបានផលិតជាពិសេសសម្រាប់រដូវបុណ្យអុំទូក នេះមានចំណងជើងថា “ស្វែងយល់ព្រះរាជពិធីបុណ្យអុំទូក’’ ច្រៀងរួមគ្នាដោយកំពូលតារាចម្រៀង ២ដួង គឺ ឱក សុគន្ធកញ្ញា និង ខេមរៈ សិរីមន្ត។ វីដេអូចម្រៀង បាន និងកំពុងអន្ទងបេះដូងប្រិយមិត្តអ្នកស្ដាប់ ឲ្យលង់ជាមួយនឹងមន្តនៃដួងព្រលឹងរបស់សិល្បៈវប្បធម៌ខ្មែរដែលបានលេចមកយ៉ាងពិសេសក្នុងវីដេអូចម្រៀងយ៉ាងល្អឥតខ្ចោះនេះ។

ពួកគេបានលើកឡើងចំៗថា នេះទើបជាបទចម្រៀងប្រពៃណីខ្មែរពិតប្រាកដ។ អ្នកខ្លះក៏បានភ្លាត់មាត់ថា "ពីរោះណាស់ មានបញ្ចូលឧបករណ៍ភ្លេងបូរាណខ្មែរ សម្លេង និងសម្រស់សក្តិសមគ្នាណាស់ មានអត្ថន័យល្អ ការស្លៀកពាក់សក្តិសមឥតខ្ចោះ!”។ មិនអស់នៅឡើយ មានប្រិយមិត្តខ្លះទៀត អះអាងថា រូបគេពិតជាលង់នឹងរសជាតិបទភ្លេង និងសំនៀងរបស់កំពូលតារាទាំងពីរកាន់តែខ្លាំង។

បទបែបផែនប្រពៃណីដ៏ល្អៗបែបនេះ សង្កេតឃើញថារស្មីហង្សមាស ពិតជាធ្វើបានល្អ គ្រប់រដូវបុណ្យជាតិធំៗ។ កុំខកខាន! តោះទស្សនា និងស្តាប់កម្សាន្តទាំងអស់វីដេអូចម្រៀងពិសេសនេះទាំងអស់គ្នា៖