ចំនុចទាំង ៥ មិនគួរមើលរំលងពីរថយន្ត SsangYong TIVOLI

  • 2020-10-28 09:49:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

SsangYong TIVOLI គឺជារថយន្តប្រភេទ SUV ខា្នតតូស៊េរីទំនើបបែបទាន់សម័យ ដែលលក់ដាច់ជាងគេនៅក្នុងទីផ្សារប្រទេសកូរ៉េ។ ទន្ទឹមគ្នានេះដែរ TIVOLI 2021 ក៏បានវាយលុកនៅលើទីផ្សារកម្ពុជាអស់រយៈពេលជិត២ឆ្នាំផងដែរ ដែលទទួលបានការគាំទ្រជាល្អប្រសើរជាលំដាប់ ដោយសារតែគុណភាព និងការរចនាម៉ូតរថយន្តដ៏ទាក់ទាញ។​ ប្រសិនជាយើងក្រឡេកមើលនៅលើដងផ្លូវ ឃើញមានចរាចរណ៍រថយន្តធុននេះជាច្រើន​ រួមទាំងរថយន្តស៊េរីថ្មីផ្សេងទៀតរបស់សាំងយ៉ុង (SsangYong)។

អ្នកប្រាកដជាសួរថា ហេតុអ្វីបានជ្រើសរើសយករថយន្ត TIVOLI? នេះជាហេតុផលធំៗទាំង ៥ ដែលអតិថិជនសម្រេចចិត្តជ្រើសរើសយកTIVOLI ៖

#១ តម្លៃសមរម្យក្នុងទីផ្សារ

TIVOLI ជារថយន្តថ្មី ប៉ុន្តែមានតម្លៃប្រហាក់ប្រហែលនឹងរថយន្តមួយទឹកដែរ។​​ បើប្រៀបធៀបទៅនឹងទីផ្សារកម្ពុជា រថយន្តដ៏ស្រស់ស្អាតមួយនេះមានតម្លៃសមរម្យបំផុត ដែលជាតម្លៃប្រកួតប្រជែង​ត្រឹមតែ $29,900 សម្រាប់ TIVOLI Luxury, និងតម្លៃ​ $33,900 សម្រាប់ TIVOLI Premium។ កាន់តែពិសេសនោះគឺ ក្នុងឱកាសពិធីបុណ្យអុំទូកប្រពៃណីជាតិនាពេលខាងមុខនេះ ក្រុមហ៊ុន​ SsangYong មានការបញ្ចុះតំលៃ $500 សម្រាប់ម៉ូឌែល TIVOLI ។

#២ ស៊ីប្រេងតិច

បើយើងប្រៀបធៀបទៅនឹងរថយន្តប្រភេទ SUV ខ្នាតតូចដូចគ្នា TIVOLI គឺជារថយន្តដំបូងបំផុតដែលអតិថិជនត្រូវពិចារណាព្រោះម៉ាស៊ីនTIVOLI មានកម្លាំង 1.5L និងកម្លាំងសេះ 163ps និងការប្រើប្រាស់សាំង 7.5លីត្រ/100គ.ម។ បើលោកអ្នកចាក់សាំងមួយធុងពេញ (47L) អ្នកអាចធ្វើដំណើរទៅវិញទៅមកពីភ្នំពេញទៅសៀមរាបដែលមានចម្ងាយប្រហែល630គ.ម ។

#៣ មានពណ៌ចម្រុះ

ការរចនា TIVOLI មានលក្ខណៈពិសេស និងប្លែកណាស់ដែលមានពណ៌ស្រស់ឆើតឆាយខុសទៅនឹងរថយន្តដ៏ទៃ ប្រសិនបើយើងក្រឡេកមើលទៅលើតួរថយន្ត និងដំបូលមានពណ៌ខុសគ្នា ឧទាហរណ៏៖ តួរថយន្តពណ៌ទឹកក្រូចជាមួយដំបូលពណ៌ស។

#៤ Options ទំនើបៗ និងមានផាសុខភាពក្នុងពេលបើកបរ

  • កុងទ័រឌីជីថលទំនើប 10.25អ៊ីញ និងអាចប្តូរបាន៣ប្រភេទ
  • អេក្រង់ Touch Screen 8អ៊ីញ ដែលអាចភ្ជាប់ជាមួយ Android and Apple Car Play
  • ចង្កៀងរថយន្តមុខក្រោយបំពាក់ដោយ LED
  • ប្រអប់លេខអូតូ6​វគ្គ
  • Modeសម្រាប់បើកបរ (Normal, Sport, Winter)
  • កៅអីក្តៅត្រជាក់ (ធ្វើអោយយើងមានផាសុខភាពក្នុងពេលបើកបរ)
  • កៅអីអូតូ
  • កញ្ចក់ក្តោបអូតូ
  • បង្អួចមានប្រព័ន្ធសុវត្ថិភាព
  • សេនស័រជំនួយដល់ការចូលចត8គ្រាប់ ( 4មុខ និង4ក្រោយ)
  • យ៉ាន់កង់ស្ព័រចំណិតពេជ្រ18អ៊ីញ
  • ចង្កូតអាចសារេឡើងចុះបាន
  • ប្រើ Smart Key
  • មានកង់សាគួរដូចកង់រថយន្តទាំងមូល
  • ពោងសុវត្ថិភាពចំនួន6 និងមានOptions ទំនើបៗជាច្រើនទៀត។

#៥ ធំទូលាយ

TIVOLI គឺជាប្រភេទរថយន្តប្រភេទ SUV ខ្នាតតូច ប៉ុន្តែទំហំគឺធំ និងទូលាយប្រសិនបើយើងប្រៀបធៀបទៅនឹងទំហំរថយន្តធុនតូចដូចគ្នា។ អ្នកដំណើរអាចសម្រាក និងអង្គុយបានដោយផាសុកភាពដោយ TIVOLI អាចផ្ទុកបានវ៉ាលីធំៗ ពី ៣ ទៅ ៤ វ៉ាលី និង​មានទំហំឃ្លុបក្រោយរហូតដល់ 427L។

សម្រាប់ពត៌មានលម្អិតសូមទំនាក់ទំនង៖ លេខទូរស័ព្ទ 098 456 888/ 095 456 888 ឬ SsangYong Cambodia ​Facebook page, Instagram, Telegram និង YouTube៕

អត្ថបទពេញនិយម