គ្រូ Man Utd៖ ឈ្នះ PSG ហើយ យើង​គួរ​តែ​ដាក់​គោលដៅ​លេង​នៅ Final

  • 2020-10-28 12:57:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Ole Gunnar Solskjaer អ្នក​ចាត់​ការ​ក្លឹប​ Manchester United បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ យើង​អាច​ប្រកួត​ឈ្នះ​ក្លឹប​ Paris Saint Germain ហើយ​ហ្នឹង​អញ្ចឹង​យើង​គួរ​តែ​ដាក់​គោលដៅលេង​នៅ​​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្នុង​ការ​ប្រកួត​ UEFA Champions League នេះ​។

លោក​ Solskjaer បាន​និយាយ​ថា​៖" ពួក​យើង​មាន​ក្រុម​ ដែល​មាន​សមត្ថភាព​ខ្លាំងៗ​ហើយ​ហ្នឹង​​ អញ្ចឹង​ខ្ញុំ​គិត​យើង​នឹង​អាច​ធ្វើ​បាន​ជោគជ័យ​គ្រប់​ប្រកួត​ ព្រោះ​យើង​អាច​ប្រកួត​ឈ្នះ​ PSG ហើយ​ពេល​នេះ​" ។

លោក​បាន​បន្ត​ថា​៖" យើង​ធ្វើ​បាន​ប៉ុណ្ណឹង​ហើយ​ ខ្ញុំ​គិត​ថា​យើង​គួរ​តែ​ដាក់​គោលដៅលេង​នៅ​​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្នុង​ការ​ប្រកួត​នេះ​តែ​ម្ដង​" ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Man Utd បាន​យក​ឈ្នះ​ PSG ក្នុង​លទ្ធផល​ ២-១កាល​ពី​ថ្ងៃ​ទី​២១​ ខែ​តុលា​ ឆ្នាំ​២០២០​កន្លង​ទៅ​នេះ​៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី