Mourinho នឹងឆ្លៀតពេលចូលមើល Safari ចង់ដឹងថា អ្នកនៅម៉ាឌ្រីដគិតម៉េចដែរ ពេលឃើញ Bale ស៊ុតចូល
- 2020-11-02 12:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Mourinho នឹងឆ្លៀតពេលចូលមើល Safari ចង់ដឹងថា អ្នកនៅម៉ាឌ្រីដគិតម៉េចដែរ ពេលឃើញ Bale ស៊ុតចូល
ចន្លោះមិនឃើញ
លោក Jose Mourinho អ្នកចាត់ការក្លឹប Tottenham Hotspur បាននិយាយក្រោយការប្រកួតប៉ះនឹងក្លឹប Brighton កាលពីយប់មិញនេះថា លោកនឹងឆ្លៀតពេល ៥នាទី ចុច Safari ដើម្បីចូលមើលគេហទំព័រសារព័ត៌មានកីឡាក្នុងរាជធានីម៉ាឌ្រីដ ក្នុងគោលបំណងចង់ដឹងពីប្រតិកម្មរបស់អ្នកកាសែតទាំងនោះ ក្រោយពេល ខ្សែស្លាបវេល Gareth Bale រកបាន ១គ្រាប់នៅ Spurs។
លោកបានលើកឡើងថា៖ “ Bale សក្ដិសមនឹងរកបានគ្រាប់បាល់នេះណាស់។ ពេលណាខ្ញុំមាន ៥នាទី ខ្ញុំនឹងចូល Safari ដើម្បីមើលថា ពួកអ្នកនៅម៉ាឌ្រីដនិយាយម៉េចពី Bale '' ។
បុរសជនជាតិព័រទុយហ្គាល់រូបនេះបានបន្តថា៖ “ Bale មានចរិតល្អណាស់ ហើយគេនឹងជួយក្រុមបានច្រើន “ ។
Spurs បានឈ្នះ Brighton ២-១ ជាមួយនឹងគ្រាប់បាល់ជ័យជម្នះរបស់ Bale៕