Trump​ បង្ហោះ​វីដេអូ​រាំ​ញាក់​លើ​ឆាក អំពាវនាវ​ឲ្យ​ពលរដ្ឋ​អាមេរិក​ចេញ​បោះឆ្នោត

  • 2020-11-03 12:28:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ បាន​បង្ហោះ​វីដេអូ​ក្បាច់​រាំ​របស់​ខ្លួន​មួយ ដើម្បី​អំពាវនាវ​ឲ្យ​ពលរដ្ឋ​អាមេរិក​ចេញ​ទៅ​បោះឆ្នោត។

ក្នុង​វីដេអូ​រយៈពេល​ជាង ២នាទី​មួយ​នេះ លោក​ត្រាំ បាន​ញាក់​រាំ​នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​ការ​បោះឆ្នោត​របស់​ខ្លួន​នា​ពេល​កន្លង​មក។

សូមជម្រាប​ជូន​ថា សហរដ្ឋអាមេរិក​បាន​រៀបចំ​បោះ​ឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​នៅ​ថ្ងៃ​ទី៣ ខែ​វិច្ឆិកា ឆ្នាំ២០២០ (ម៉ោង​នៅ​អាមេរិក) ដោយ​មាន​បេក្ខភាព​ធំៗ​ ២រូប​គឺ លោក​ដូណាល់ ត្រាំ មក​ពី​គណបក្ស​សាធារណរដ្ឋ និង​អនុប្រធានាធិបតី​ជំនាន់​លោក​បារ៉ាក់ អូបាម៉ា លោក ចូ បៃដិន៕

ចុច​ទី​នេះ​ដើម្បី​ចូល​មើល​វីដេអូ​ពេញ

អត្ថបទ៖ ហ៊ីម រស្មី