iPhone 12 ធ្លាក់ថ្លៃជាង ១០០ដុល្លារ ក្រោយអុំទូក

  • 2020-11-04 02:22:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្រកូល iPhone 12 នៅ​តែ​មិន​ទាន​់ស្ងាត់​នៅ​តាម​ហាង​មាន​អ្នក​​ទិញ​ជា​ហូរហែ ​តែបើ​ងាក​មក​មើល iPhone 12 Pro វិញ​មាន​តម្លៃ​ធ្លាក់​ជាង ១០០ដុល្លារ បើ​ធៀប​ពេល​ដាក់​ឲ្យ​កុម្ម៉ង់​ទិញ​ថ្ងៃ​ដំបូង​គឺ iPhone 12 Pro ទំហំ 128G តម្លៃ ១៣៩៩ដុល្លារ។ ទំហំ 256G តម្លៃ ១៥២៩ដុល្លារ។ ទំហំ 512G តម្លៃ ១៧២៩ដុល្លារ។

សម្រាប់​ម៉ូដែល iPhone 12 Pro Max វិញ​ដែល​កំពុង​ទទួល​បាន​ការ​កុម្ម៉ង់​ទិញ​ជា​ច្រើន​នៅ​តាម​ហាង។ បើ​ទោះ​ជា​មាន​តម្លៃ​ជិត ២ពាន់​ដុល្លារ​សម្រាប់ iPhone 12 Pro Max ទំហំ 512GB តែ​នៅ​តាម​ហាង​បាន​ប្រាប់​ថា​មាន​ភ្ញៀវ​មក​កក់​ច្រើន​ជាង​ម៉ូដែល​ផ្សេង។

ខាង​ក្រោម​នេះ​ជា​តម្លៃ iPhone 12 បច្ចុប្បន្ន៖

iPhone 12 Mini

  • ទំហំ 64G តម្លៃ ៨៤០ដុល្លារ
  • ទំហំ 128G តម្លៃ ៨៩០ដុល្លារ
  • ទំហំ 256G តម្លៃ ៩៩០ដុល្លារ

iPhone 12

  • ទំហំ 64G តម្លៃ ៨៧៥ដុល្លារ
  • ទំហំ 128G តម្លៃ ៩៣៥ដុល្លារ
  • ទំហំ 256G តម្លៃ ១ ០៣៥ដុល្លារ

iPhone 12 Pro

  • ទំហំ 128G តម្លៃ ១ ២៤៩ដុល្លារ
  • ទំហំ 256G តម្លៃ ១ ៣៤៩ដុល្លារ
  • ទំហំ 512G តម្លៃ ១ ៥៤៩ដុល្លារ

iPhone 12 Pro Max

  • ទំហំ 128G តម្លៃ ១ ៤៩៩ដុល្លារ
  • ទំហំ 256G តម្លៃ ១ ៥៩៩ដុល្លារ
  • ទំហំ 512G តម្លៃ ១ ៧៩៩ដុល្លារ

សម្រាប់​តម្លៃ iPhone 12 Mini និង 12 Pro Max នេះ​តាម​ប្រភព​ពី​ហាង​បាន​ប្រាប់​ថា​និង​មក​ដល់​ទីផ្សារ​ប្រទេស​កម្ពុ ជា​​នៅ​ក្នុង​ខែ​វិច្ឆិកា​នេះ។

បញ្ជាក់៖ តម្លៃ​អាច​ប្រែ​ប្រួល​បន្ទាប់​ពី​ចុះ​ផ្សាយ។

អត្ថបទ៖ ម៉េងងី

អត្ថបទពេញនិយម