យប់មិញ ឱក សុគន្ធ​កញ្ញា ប្រាប់​ខេមរៈ សិរីមន្ដ ឲ្យ​ឈប់​អន់ចិត្ត​នឹង​គ្នាទៀតទៅ!

  • 2020-11-04 04:41:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ជួរ​មុខ​របស់​ផលិតកម្ម​រស្មីហង្សមាស​ពីរ​ដួង គឺ​លោក ខេមរៈ សិរីមន្ដ និង​អ្នកនាង ឱក សុគន្ធ​កញ្ញា ទើប​ប្រាប់​ឲ្យ​គេឯង​ឲ្យ​បាន​ដឹង​ពី​សម្ព័ន្ធភាព​ក្រៅឆាករបស់​អ្នក​ទាំង​ពី​។

ឱក សុគន្ធ​កញ្ញា​​ ប្រកាស​ថា សិរីមន្ដ គឺ​ជា​មិត្ដភ័ក្ដិយល់ចិត្ត​​ថ្លើម​គ្នា ប៉ុន្តែ​មិន​ដែល​បាន​ជួប​គ្នា​សោះ​ក្រៅ​ពី​ម៉ោង​ការងារ។ ទោះជាយ៉ាងណា គេនៅមិនទាន់ដឹងច្បាស់ថា ការទម្លាយពីសម្ព័នមិត្ដនេះ គឺនៅក្នុងឱកាសដែលកញ្ញា បានចូលរួមក្នុងពិធីខួបកំណើតរបស់លោក ខេមរៈ​ សិរីមន្ដ កាលពីយប់មិញ ឬបារម្ភខ្លាច ខេមរៈ សិរីមន្ដ អន់ចិត្ដរឿងអ្វីនោះទេ។

ប៉ុន្ដែនៅ​លើ​បណ្ដាញ​សង្គមInstagram ឱក សុគន្ធ​កញ្ញា និយាយ​ថា "រីករាយ​ថ្ងៃ​ខួប​កំណើត​មិត្ត​ល្អ​របស់​ខ្ញុំ...សូម​ឲ្យ​អ្នក​ទទួល​បាន​អ្វីៗ​គ្រប់​យ៉ាង​ដែល​ជា​បំណង​ប្រាថ្នា ហើយ​ឈប់​អន់ចិត្ត​ទៀត OK ចាស់​ៗ​អស់​ហើយ"។

ឱក សុគន្ធ​កញ្ញា បន្ថែម​ថា ត្បិត​យើង​ជា​មិត្ត តែ​គ្មាន​ឱកាស​បាន​ជួបជុំ​គ្នា​ក្រៅ​ម៉ោង​ការងារ តែ​យ៉ាង​ណា​ក៏​មិន​ដែល​ភ្លេច​ពី​សុខទុក្ខ​គ្នា​ឡើយ។ នាង​នៅ​តែ​ចាំ​ថា នាង​មាន​មិត្ត​ម្នាក់​ចាំ​ផ្ដល់​កម្លាំង​ចិត្ត និង​ជា​អ្នក​គាំទ្រ​គ្រប់​ពេល គឺ​លោក ខេមរៈ សិរីមន្ដ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ