គ្រប់​ម៉ាត់​របស់ ស៊ូ យ៉ាទី ​​និង​ សិលា ​​សុទ្ធតែ​ស៊ីជម្រៅ​​ មុន​ប៉ះ​គ្នា​​ផ្ដាច់​ព្រ័ត្រ Hun Sen Cup

  • 2020-11-06 03:04:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កម្មវិធី​ប្រកួត​ផ្ដាច់​ព្រ័ត្រ​ Hun Sen Cup 2020 ​រវាង​ក្រុម​បាល់ទាត់​ វិសាខា និង​ ណាហ្គាវើល នឹង​កើត​​ឡើង​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា ឆ្នាំ​២០២០ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​វេលា​ម៉ោង ៦ ល្ងាច​។

​មុន​ការ​ប្រកួត​នេះ​កើត​ឡើង​អ្នក​ចាំ​ទី​​ ណាហ្គាវើល ​ស៊ូ យ៉ាទី បាន​​និយាយ​ថា «ការ​ប្រកួត​នេះ​សំខាន់​​​ប្រៀប​​បាន​ ​អាជីព​របស់​ខ្ញុំ។ ពី​ព្រោះ​​បើ​សិន​ខ្ញុំ​អាច​ជួយ​ណាហ្គា​ឲ្យ​ឈ្នះ​ពាន​នេះ​បាន ខ្ញុំ​អាច​មាន​ឈ្មោះ​ក្នុង​ប្រវត្តិសាស្ត្រ​មួយ​ដែរ»។ ​អតីត​អ្នក​ចាំ​ទី​របស់​បឹងកេត​រូប​នេះ​បន្ថែម​ថា ក្រុម​ទាំង​មូល​បាន​​ប្រឹងប្រែង​ហ្វឹកហាត់​យ៉ាង​ខ្លាំង ​ក្នុង​ការ​ត្រៀម​​ជំនួប​​នេះ។

រូបថត៖ ស៊ូ យ៉ាទី

​​ងាក​មក​កាន់ កែវ សុខសិលា ​វិញ​បាន​និយាយ​ថា «ខ្ញុំ​បាន​តាំង​ចិត្ត​ ១០០ % ក្នុង​ការ​លេង​តទល់​ណាហ្គា​។ អ្វី​ដែល​សំខាន់​​ នឹង​ប្រឹងប្រែង​​បិទ​ខ្សែ​ប្រយុទ្ធ​​ ណាហ្គាវើល ​មិន​ឲ្យ​ទាត់​ចូល​ទី​​ក្រុម​របស់​ខ្ញុំ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន »។

រូបថត៖ កែវ សុខសិលា​

​រំលឹក​ថា អ្នក​ចាំ​ទី​​ទាំង​ពីរ​នាក់​ខាង​លើ​ សុទ្ធ​តែ​ជា​​កីឡាករ​ល្អ​របស់​កម្ពុជា ដែល​ធ្លាប់​ជាប់​ជម្រើស​ជាតិ​ដូច​គ្នា។ ​​មុន​ការ​ប្រកួត​គូ​ផ្ដាច់​ព្រ័ត្រ​នេះ​កើត​ឡើង​ក៏​មាន​ការ​ប្រកួត​ដណ្ដើម​លេខ ៣ មួយ​គូ​ផង​ដែរ​ គឺ​ជា​ការ​ប៉ះ​គ្នា​រវាង​ក្រុម​បាល់ទាត់​ ភ្នំពេញ​ក្រោន និង ខេត្ត​ព្រៃវែង​ នា​ម៉ោង ៣ រសៀល​នៅ​ពហុ​កីឡដ្ឋាន​ជាតិ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​