ហត្ថលេខាលោក ចូ បៃឌិន និងអនុប្រធានាធិបតីស្រីដំបូងអាមេរិក អំណាចដូច ត្រាំ អត់?

  • 2020-11-09 01:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទស្សនិកជនអាចចាំថា រាល់ពេលពិធីចុះហត្ថលេខារបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ ជាមួយមេដឹកនាំកំពូលរបស់ប្រទេសនានាលើពិភពលោកអ្វីដែលចាំអារម្មណ៍នោះគឺហត្ថលេខារបស់លោក ដូណាល់ ត្រាំ មានទំហំធំ និងវែងជាងមេដឹកនាំប្រទេសនានា ហាក់បង្ហាញពីឥទ្ធិពល និងអំណាចខ្លួន និងប្រទេសរបស់ខ្លួនថាជាប្រទេសមហាអំណាចលេខ១លើពិភពលោក។

រូបថត៖ FBផ្លូវការ Donald J. Trump & en.wikipedia.org

លទ្ធផលបោះឆ្នោតនៅអាមេរិកថ្ងៃនេះបានបង្ហាញថា លោក ដូណាល់ ត្រាំ ដែលជាប្រធានាធិបតីទី៤៥របស់សហអាមេរិកគឺមិនបានបន្តតំណែងរបស់ខ្លួនមួយអាណត្តិទៀតឡើយ។ លទ្ធផលការបោះឆ្នោតបង្ហាញថា​ លោក ចូ បៃឌិន (Joe Biden) ដែលមកពីគណបក្ស​ប្រជាធិបតេយ្យ បាន​ឈ្នះឆ្នោត​ក្លាយ​ជាប្រធានាធិបតីអាមេរិកទី៤៦ ដោយមានសំឡេងនាំមុខ លោក ដូណាល់ ត្រាំ ២៩០ ទល់នឹង ២១៤ អង្គបោះឆ្នោត ដូចច្នេះបញ្ជាក់ថា លោក ចូ បៃឌិន នឹងក្លាយ​ជាប្រធានាធិបតីអាមេរិកថ្មីទី៤៦នាពេលដ៏ខ្លីខាងមុខនេះ។

ខាងក្រោមនេះជាហត្ថលេខារបស់មេដឹកនាំអាមេរិក៖

- ហត្ថលេខាលោក ចូ បៃឌិន អនាគតប្រធានាធិបតីទី៤៦ របស់សហរដ្ឋអាមេរិក

រូបថត៖ FB Joe Biden & en.wikipedia.org

- ហត្ថលេខាលោកស្រី កាមេឡា ហារីស Kamala Harris អនាគតអនុប្រធានាធិបតីស្រីដំបូងរបស់សហរដ្ឋអាមេរិក

រូបថត៖ FB Kamala Harris & en.wikipedia.org

- ហត្ថលេខាអនាគតស្ត្រីទី១សហរដ្ឋអាមេរិក និងជាភរិយាលោក ចូ បៃឌិន លោកស្រី Jill Biden

អត្ថបទ៖ លន ហ្សាឌីណា