Dest ​ជឿ​ថា​នៅ​ឆ្នាំ​២០២៦ ​ជម្រើស​ជាតិ​អាមេរិក ​អាច​ឈ្នះ World Cup ​បាន​

  • 2020-11-11 02:36:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Sergino Dest ​ខ្សែ​ការពារ​ជម្រើស​ជាតិ​អាមេរិក ​ជឿ​ជាក់​ថា​នៅ​ឆ្នាំ​២០២៦ ​ក្រុម​ជម្រើស​ជាតិ​របស់​ខ្លួន​នឹង​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ប្រជែង​យក​ជើង​ឯក​ពាន​រង្វាន់ FIFA World Cup ​ជាក់​ជា​មិន​ខាន។

​Dest ​ជា​កីឡាករ​កំពុង​ឡើង​ជើង​ម្នាក់​ដែល​លេង​ឱ្យ​ក្រុម Barcelona ​នា​ពេល​បច្ចុប្បន្ន​។ ​រូបគេ​ជា​កីឡាករ​ម្នាក់​ក្នុង​ចំណោម​កីឡាករ​អាមេរិក​ដទៃ​ទៀត​ដែល​កំពុង​ប្រកប​អាជីព​នៅ​លីគ​កំពូល​អឺរ៉ុប។ ​ដោយ​ក្រៅ​ពី Dest ​នេះ​ទៅ​នៅ​មាន​ខ្សែ​ប្រយុទ្ធ Pulisic ​របស់ Chelsea ​ខ្សែ​បម្រើ Giovanni ​របស់ Dortmund ​និង Weston McKennie ​របស់ Juventus ។

​ដោយសារ​តែ​មាន​កីឡាករ​ល្អ​នេះ​ហើយ ទើប​បាន​ជា Dest ​មាន​ទំនុក​ចិត្ត​ថា​នៅ​ឆ្នាំ​២០២៦​ដែល​ជា​ព្រឹត្តិការណ៍ World Cup ​ខាង​មុខ​នេះ ​អាមេរិក​នឹង​មាន​កីឡាករ​ល្អ​ៗ​កាន់​តែ​ច្រើន។ ​នៅ​ពេល​នោះ ពួកគេ​នឹង​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ប្រជែង​យក​ពាន​រង្វាន់​មិន​ខាន។

រំលឹក​ថា World Cup 2026 ​ខាង​មុខ​នេះ ​ប្រទេស​ដែល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រួម​មាន អាមេរិក សហការ​ជាមួយ កាណាដា ​និង​មិកស៊ិក។ ដោយ​ឆ្នាំ​នោះ ​គ្រោង​តំឡើង​ក្រុម​ឱ្យ​ដល់​៤៨​ក្រុម​ដើម្បី​លេង៕

ប្រភព៖ Dailymail   អត្ថបទ៖ ប្រុស យុទ្ធ