ចៅស្រីច្បងរបស់បៃដិន ទាំងឆ្លាត ទាំងស្អាត ហើយចេះ​ជួយ​លោក​តា​ក្នុងឆាកនយោបាយទៀត!

  • 2020-11-11 03:14:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Joe Biden បេក្ខជន​ប្រធានាធិបតី​អាមេរិក​ទើប​ជាប់ឆ្នោត ជាមនុស្សម្នាក់ដែលគេមើលឃើញថាតែងតែនៅជាមួយគ្រួសារ​ជាប់ជានិច្ច មិនថាអំឡុងពេលកូវីដនោះទេ។ ជាពិសេស គឺជាមួយចៅៗទាំង ៧ របស់​លោក​។ ក្នុង​ចំណោម​ចៅៗទាំងអស់ ចៅស្រីច្បង ដែលមានឈ្មោះថា Naomi Biden ជា​ចៅដែលលេចធ្លោ​ជាងគេ​លើ​ឆាកនយោបាយ ដោយបាន​ចូលរួម​ចំណែក​យ៉ាង​ច្រើន​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក​តា។

មិនត្រឹមតែចូលរួមដោយផ្ទាល់នោះទេ Naomi ក៏សកម្ម​នៅលើ​បណ្ដាញ​សង្គម​ផងដែរ ជា​ពិសេស​គឺនៅ​លើ Twitter។ រូបភាពអបអរ​ការ​ជាប់ឆ្នោត​របស់​លោក​មួយ​សន្លឹក​របស់​នាង បានផ្ទុះ​យ៉ាង​ខ្លាំង​នៅ​លើ​បណ្ដាញសង្គម។

រូបភាពដែល Naomi បង្ហោះ​លើ Twitter អបអរជ័យជម្នះរបស់លោកតា

Naomi គឺជាកូនស្រី​លោក Hunter Biden កូនច្បងរបស់​លោក Joe Biden។ នាង​កើត​នៅ​ឆ្នាំ ១៩៩៣ (អាយុ ២៧ឆ្នាំ) និង​បាន​បញ្ចប់​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ Pennsylvania’s School of Arts & Sciences ពោល​គឺនៅថ្នាក់ជាមួយកូនស្រី​លោក​ដូណាល់ត្រាំ Tiffany Trump។ នាង​ក៏​បាន​បញ្ចប់​ការ​សិក្សា​ផ្នែក​ច្បាប់​នៅ​សាលាច្បាប់​ដ៏ល្បី Columbia Law School ផងដែរ។

បើនិយាយពីស្នេហាវិញ Naomi កំពុង​មានទំនាក់ទំនងស្នេហាជាមួយលោក Peter Neal ដែលជា​និស្សិត​ច្បាប់​នៅ​សាកលវិទ្យាល័យ Pennsylvania។

ក្រៅពី Naomi ចៅនាក់ផ្សេងទៀត​ដែល​ចូលរួម​ក្នុង​យុទ្ធនាការ​ឃោសនា​របស់​លោក Biden រួមមាន Finnegan, Maisy, Natalie និង Robert Biden។ ចំណែក​ចៅ​ពៅ២នាក់ទៀត គឺទើបមានអាយុ​ពីរបីឆ្នាំប៉ុណ្ណោះ៕

ចៅៗរបស់ Joe Biden

រូបភាពពី Instagram Naomi Biden

អត្ថបទពេញនិយម