គ្រូ​ព័រទុយហ្គាល់​ថា Ronaldo ​មិន​ចាំ​បាច់​លេង​ទល់​ក្រុម​ខ្សោយ ​ដើម្បី​បំបែក​កំណត់ត្រា​ទេ​

  • 2020-11-13 07:51:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​នៅ​សល់​តែ​៧​គ្រាប់​ទៀត​ប៉ុណ្ណោះ​នឹង​អាច​បំបែក​កំណត់ត្រា​អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​ឱ្យ​ក្រុម​ជម្រើស​ជាតិ​ហើយ។

​ដោយ​ប្រកួត​ទល់​ក្រុម​អង់ដូរ៉ា​កន្លង​ទៅ ​គឺ Ronaldo ​ចូល​លេង​នៅ​តង់​ទី​២ ​និង​រក​បាន​តែ​១​គ្រាប់​ប៉ុណ្ណោះ។ ​អ្នក​គាំទ្រ​ជា​ច្រើន​បាន​ដាក់​ចម្ងល់​ទៅ​លោក Santos ​គ្រូ​បង្វឹក​ក្រុម​ព័រទុយហ្គាល់​ថា មូលហេតុ​អ្វី​បាន​ជា​មិន​ដាក់​ខ្សែ​ប្រយុទ្ធ​រូប​ឱ្យ​លេង​ពេញ​ម៉ោង​ដើម្បី​ស្វែង​រក​គ្រាប់​ឱ្យ​ច្រើន​បំបែក​កំណត់ត្រា​ទៅ ព្រោះ​សល់​តែ​៧​គ្រាប់​ទៀត​ប៉ុណ្ណោះ។

ចំពោះ​ចម្លើយ​វិញ ​លោក Santos ​បាន​បញ្ជាក់​ថា​សមត្ថភាព​របស់ Ronaldo មិន​ចាំ​បាច់​តែ​លេង​ទល់​ក្រុម​ខ្សោយ​ដើម្បី​ស្វែង​រក​គ្រាប់​បាល់​បាន​ច្រើន​នោះ​ទេ។ ​រូបគេ​នឹង​មាន​ឱកាស​ច្រើន​ទៀត ​ក្នុង​ការ​ស្វែង​រក​គ្រាប់​បាល់​ឱ្យ​ជម្រើស​ជាតិ​ក្នុង​ប្រកួត​ផ្លូវការ ​មិន​មែន​ចាំ​បាច់​តែ Friendly ​ឡើយ។ ​គ្រូ​បង្វឹក​រូប​នេះ​បាន​បន្ថែម​ទៀត​ថា​ប្រកួត​ជាមួយ​អង់ដូរ៉ា លោក​មិន​ចង់​លេង​ផង ​ដោយ​ដឹក​នាំ​ក្រុម​ហ្វឹកហាត់​នៅ​ជំរំ​អាច​ល្អ​ជាង​លេង​មិត្តភាព​នេះ​ទៀត។

ដោយ​នៅ​យប់​នេះ ក្រុម​ព័រទុយហ្គាល់​ក៏​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម​ខ្លាំង​បារាំង​ផង​ដែរ សម្រាប់​ពាន​រង្វាន់ UEFA Nations League ​។ ក្រុម​ទាំង​ពីរ​មាន​ពិន្ទុ​ស្មើ​គ្នា ​ហើយ​ក៏​អាច​យក​ប្រកួត​នេះ​ដើម្បី​កាត់​សេចក្ដី​ក្រុម​លេខ​១​កំពូល​តារាង​ផង​ដែរ៕

អត្ថបទ៖ ប្រុស យុទ្ធ