Suarez ​មាន​អារម្មណ៍ Sad ចំពោះ​របៀប​ដែល​ខ្លួន​ចាកចេញ​ពី Barca ​​

  • 2020-11-16 02:34:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Luis Suarez ​បាន​អះអាង​ថា​ខ្លួន​មិន​អារម្មណ៍​ឈឺ​ចាប់ ​និង​ពិបាក​ចិត្ត ​នៅ​ពេល​ដែល​ខ្លួន​ចាកចេញ​ពី​ក្រុម Barcelona ​ទាំង​របៀប​នេះ។

​ក្រុម Barcelona ​បន្ទាប់​ពី​លក់ Suarez ​ចេញ​ទៅ ​ពេល​នេះ​ពួកគេ​កំពុង​មាន​បញ្ហា​បន្តិច​ទៅ​លើ​តំបន់​ប្រយុទ្ធ ​បើ​ទោះ​ជា​បច្ចុប្បន្ន​មាន​កីឡាករ​ច្រើន​នាក់​ហើយ​ក៏​ដោយ។ ​បញ្ហា​នេះ​ដែរ ​ត្រូវ​បាន​អតីត​កីឡាករ​របស់​ខ្លួន Suarez ​អះអាង​ថា​ខ្លួន​ក៏​ពិបាក​ចិត្ត​ដែរ ​នៅ​ពេល​ដែល​ចាកចេញ​ទៅ​ហើយ ​ឃើញ​ក្រុម​របស់​ខ្លួន​កំពុង​ជួប​បញ្ហា​បែប​នេះ​។

​ខ្សែ​ប្រយុទ្ធ​កំពុង​លេង​ឱ្យ​ក្រុម AT Madrid ​ខាង​លើ​និយាយ​ថា​៖ “ខ្ញុំ​ពិបាក​ចិត្ត​និង​ឈឺ​ចាប់​ចំពោះ​របៀប​ដែល​ខ្ញុំ​ចាកចេញ​។ ចំពោះ​ក្រុម Barca ​ពួកគេ ​មាន​របៀប​លេង​របស់​គេ។ ខ្ញុំ​ត្រូវ​តែ​ទទួល​វា ​ព្រោះ​ពួកគេ​មិន​ត្រូវ​ការ​ខ្ញុំ​ទៀត​ទេ ​ហើយ​គ្រប់​គ្នា​ក៏​អាច​មាន​គំនិត​ខ្លួន​ឯង​ដែរ។ ខ្ញុំ​ត្រូវ​តែ​រស់​នៅ​របៀប​ថ្មី​ក្នុង​ក្រុម AT Madrid ​ប៉ុន្តែ​ខ្ញុំ​ក៏​មាន​អារម្មណ៍​ពិបាក​ចិត្ត​បន្តិច​ដែរ​នៅ​ពេល​ចាកចេញ”៕

ប្រភព៖ Marca   អត្ថបទ៖ ប្រុស យុទ្ធ