Kane នៅ​តែ​គិត​ថា អង់គ្លេស​លេង​ល្អ​ជាង​បែលហ្សិក ទោះ​បី​ជា​ចាញ់ ២-០ក្ដី

  • 2020-11-16 10:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​អង់គ្លេស​កីឡាករ Harry Kane បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​ទល់​នឹង​បែលហ្សិក​ថា ក្រុម​ជម្រើស​ជាតិ​ខ្លួន​នៅ​តែ​ល្អ​ជាង ទោះ​ជា​លទ្ធផល​ចាញ់​បែលហ្សិក ២-០យ៉ាងណាក៏ដោយ។

កីឡាករ​រូប​នេះ​បាន​លើកឡើង​ថា៖ " យើង​លេង​គ្រប​បែលហ្សិក តែ​យើង​រង ២គ្រាប់ ដោយសារ​តែ​ខ្វះ​សំណាង " ។

Kane បាន​បន្ត​ថា៖ " បាល់​គ្រាប់​ទី១ ជា​គ្រាប់​ផ្លាត ហើយ​ខ្ញុំ​មិន​គិត​ថា ហ្វ្រីឃីក​គ្រាប់​ទី២ មិន​គួរ​កើត​មាន​ទេ។ មាន​រឿង​វិជ្ជមាន​ជា​ច្រើន ហើយ​ខ្ញុំ​គិត​ថា​ បើ​នៅ​លេង​របៀប​នេះ យើង​នឹង​ឈ្នះ​ពាន​ធំៗ​ថ្ងៃ​ណា​មួយ​មិន​ខាន " ។

អង់គ្លេស​បាន​ធ្លាក់​ចេញ​ពី​ក្របខ័ណ្ឌ UEFA Nations League បន្ទាប់​ពី​ចាញ់​បែលហ្សិក។ បើ​ក្រឡេក​មក​មើល​ស្ថិតិ​វិញ អង់គ្លេស​គ្រប់គ្រង​បាល់​បាន ៥៥% ហើយ​ស៊ុត ១៦ជើង ឯ​បែលហ្សិក​ស៊ុត​បាន ៨ជើង តែ​ក្រុម​ទាំង​ពីរ​ស៊ុត​ចំ​គោលដៅ ៣ដង​ដូច​គ្នា៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី