Pogbaថា​ តាំងពី​ប្រឡូក​ក្នុង​បាល់ទាត់​មក មិន​ដែល​តឹងទ្រូងដូច​ពេល​នេះ​ទេ

  • 2020-11-16 13:11:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ក្លឹប​ Manchester United កីឡាករ​ Paul Pogba បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ តាំង​ពី​ប្រឡូក​នៅ​ក្នុង​វិស័យ​បាល់ទាត់​នេះ​មក​ គេ​មិន​ពិបា​កដូច​នៅ​ពេល​នេះ​ទេ​។

Pogba បាន​និយាយ​ថា​៖" តាំង​ពី​ចូល​លេង​បាល់​មក​ខ្ញុំ​មិន​ដែល​ពិបាកដូច​ពេល​នេះ​ទេ​ "។

កីឡាករ​រូប​នេះ​បន្ត​ថា​៖" ពេល​ខ្ញុំ​ទៅ​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​រាង​គ្រាន់​បើ​ច្រើន​ តែ​បើ​ពេល​ទៅ​លេង​នៅ​ក្លឹប​វិញ​គឺ​ចប់​តែ​ម្ដង​ "។​

ទាក់ទិន​នឹង​រឿងរ៉ាវ​ខាង​លើ​ គ្រូ​ជម្រើស​ជាតិ​បារាំង​បាន​យល់​ឃើញ​ថា​ Pogba ពិត​ជា​លេង​មិន​បាន​ល្អ​មែន​ ដោយ​សារ​តែ​គេ​មិន​សប្បាយ​ចិត្ត​នឹង​ក្លឹប​ ណា​មួយ​ទៀត​គេ​បញ្ហា​សុខភាព​ធ្លាប់​ឆ្លង​កូវីដ​អី​ផង​ តែ​យ៉ាង​ណា​ពេល​នេះ​ គេ​ពេញ​ចិត្ត​នឹង​លេង​ឲ្យ​ជម្រើស​ជាតិ​ជាង​៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី