Huawei បញ្ជាក់ច្បាស់ថា នឹងផ្ដាច់និស្ស័យជាមួយម៉ាកទូរសព្ទ Honor

  • 2020-11-17 01:29:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​សេចក្ដី​ថ្លែងការណ៍​ដែល​ទើប​តែ​ចេញ​ផ្សាយ​ថ្មីៗ ក្រុមហ៊ុន Huawei បាន​ប្រកាស​អំពី​​ការ​លក់​ម៉ាក​ស្មាតហ្វូន Honor របស់​ខ្លួន​ទៅ​ឲ្យ​សហព័ន្ធ​ទើប​បង្កើត​ថ្មី​មួយ​ ​ដែល​មាន​ឈ្មោះ​ថា​ Shenzhen Zhixin New Information Technology។

សហព័ន្ធ​​នឹង​មាន​សិទ្ធ​គ្រប់គ្រង​ពេញ​ទី​លើ​ម៉ាក​ទូរសព្ទ Honor និង​ទ្រព្យ​សម្បត្តិ​របស់​ម៉ាក​ ហើយ​ក្រុមហ៊ុន Huawei នឹង​មិន​មាន​សិទ្ធ​លូកដៃ​ក្នុង​មុខ​ជំនួញ ឬ​មាន​កាន់​កាប់​ចំណែក​ភាគហ៊ុន​អ្វី​នោះ​ឡើយ។

​ការ​សម្រេច​ចិត្ត​លក់​នេះ អាច​ជា​រឿង​ល្អ​មួយ​សម្រាប់​ម៉ាក​ Honor ព្រោះ​ថា​ការ​ហាម​ឃាត់​ការ​ធ្វើ​ពាណិជ្ជកម្ម​លើ Huawei ពី​សំណាក់​សហរដ្ឋអាមេរិក ក៏​បាន​ប៉ះពាល់​ដល់​ម៉ាក​ Honor ដែរ។ ដូច​នេះ​ម៉ាក​ Honor ប្រហែល​ជា​នឹង​គេច​ផុត​ពី​ការ​ហាម​ឃាត់​របស់​សហរដ្ឋអាមេរិក​ ក្រោយ​ពី​បាន​ប្ដូរ​ម្ចាស់​ថ្មី។

តម្លៃ​នៃ​ការ​ទិញ​លក់​​មិន​ត្រូវ​បាន​ប្រកាស​ក្នុង​សេចក្ដី​ថ្លែងការណ៍​នោះ​ទេ ប៉ុន្តែ​អ្នក​ដែល​ដឹង​អំពី​រឿង​នេះ​បាន​ប្រាប់​សារព័ត៌មាន Reuters កាល​ពី​ថ្មីៗ​នេះ​ថា​ Huawei និង​សហព័ន្ធ​ដែល​ទើប​បង្កើត​ថ្មី​ បាន​​កំណត់​តម្លៃ​ម៉ាក Honor ​នៅ​ខ្ទង់ ១៥,២​ពាន់​​លាន​ដុល្លារ៕​​

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម