ក្ដៅ​ៗ Suarez ​ឆ្លង​មេរោគ​កូវីដ​១៩ ​នៅ​ជម្រើស​ជាតិ​អ៊ុយរុយហ្គាយ​

  • 2020-11-17 01:53:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ប្រយុទ្ធ Luis Suarez ​តេស្ដ​ឃើញ​ថា​មាន​ផ្ទុក​មេរោគ​កូវីដ​១៩​ទៅ​ហើយ ​អំឡុង​ពេល​រូបគេ​កំពុង​លេង​ឱ្យ​ក្រុម​ជម្រើស​ជាតិ​អ៊ុយរុយហ្គាយ។

​មិន​ត្រឹម​តែ​ខ្សែ​ប្រយុទ្ធ​ក្រុម AT Madrid ​នេះ​ម្នាក់​ទេ ​មិត្ត​រួម​ក្រុម​ម្នាក់​ទៀត​គឺ​អ្នក​ចាំទី Rodrigo Munoz ​ក៏​វិជ្ជមាន​កូវីដ​១៩​ផង​ដែរ។ ​ពួកគេ​ទាំង​ពីរ​នាក់​នឹង​មិន​អាច​បង្ហាញ​ខ្លួន​ឱ្យ​ជម្រើស​ជាតិ ​លេង​ទល់​ក្រុម​ប្រេស៊ីល​នៅ​ព្រឹក​ម៉ោង​៦​ស្អែក​នេះ​បាន​ឡើយ។ ​នេះ​ជា​ដំណឹង​អាក្រក់​មួយ​សម្រាប់​ក្រុម​អ៊ុយរុយ​ហ្គាយ ព្រោះ​ថា​ពេល​នេះ​ពួកគេ​កំពុង​អវត្តមាន​កីឡាករ​សំខាន់​ច្រើន​ស្រាប់​ទៅ​ហើយ​ដូចជា ​អ្នក​ចាំទី Martin Silva , ​ខ្សែ​ការពារ Sebastian Coates ​និង Matias Vina ​ខ្សែ​បម្រើ Valverde ​និង​ខ្សែ​ប្រយុទ្ធ Maxi Gomez ​ជា​ដើម។

​មួយ​វិញ​ទៀត ​ការ​ឆ្លង​មេរោគ​នេះ​គឺ​មាន​ន័យ​ថា​រូបគេ​ក៏​មិន​អាច​ចូល​លេង​ឱ្យ​ក្រុម Atletico Madrid ​ប្រកួត​ទល់​ក្រុម FC Barcelona ​នៅ​ចុង​សប្ដាហ៍​នេះ​ផង​ដែរ៕

ប្រភព៖ Dailymail   អត្ថបទ៖ វិធាវី