Amazon លេងមួយក្បាច់ ធ្វើឲ្យក្រុមហ៊ុនចែកចាយថ្នាំពេទ្យត្រូវដេកភ័យ

  • 2020-11-19 06:25:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ ក្រុមហ៊ុន​លក់​ទំនិញ​អនឡាញ Amazon បាន​ប្រកាស​អំពី​ការ​ដាក់​លក់​ថ្នាំ​ពេទ្យ​លើ​សេវាកម្ម​របស់​ខ្លួន ដែល​មាន​ផ្ដល់​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៨០% សម្រាប់​សមាជិក Amazon Prime របស់​ខ្លួន។

​ក្រោយ​ការ​ប្រកាស​នេះ ខ្សែ​សង្វាក់​ចែក​ចាយ​​ថ្នាំ​ពេទ្យ​ធំៗ​ចំនួន ៣​របស់​សហរដ្ឋអាមេរិក មាន​ក្រុមហ៊ុន Walgreens, ក្រុមហ៊ុន CVS Health និង​ក្រុមហ៊ុន Rite Aid បាន​ធ្លាក់​ចុះ​តម្លៃ​ភាគហ៊ុន ៩%, ៨% និង​មួយ​ទៀត ១៦% នៅ​ពេល​រសៀល​​ថ្ងៃ​អង្គារ។

ការ​ធ្លាក់​ចុះ​នេះ​បាន​​ធ្វើ​​ឲ្យ​ក្រុមហ៊ុន​តម្លៃ​ទីផ្សារ​របស់ Walgreens និង CVS មាន​ការ​ធ្លាក់​ចុះ​ជាង ១០​ពាន់​លាន​ដុល្លារ ដោយ​​ Walgreens នា​ពេល​នេះ​​មាន​តម្លៃ​ទីផ្សារ​ប្រមាណ ៣៥​ពាន់​លាន​ដុល្លារ និង​ CVS ធ្លាក់​ចុះ​មក​នៅ​ ៨៨​ពាន់​លាន​ដុល្លារ។ ដោយ​ឡែក​ក្រុមហ៊ុន Rite Aid ដែល​ជា​ក្រុមហ៊ុន​តូច​ជាង​គេ​ក្នុង​ចំណោម​ក្រុមហ៊ុន​ទាំង​បី បាន​បាត់​បង់​តម្លៃ​ទីផ្សារ​ប្រមាណ ១០០​លាន​ដុល្លារ ដោយ​ធ្លាក់​មក​នៅ​ត្រឹម​​​ក្រោម ៦០០​លាន​ដុល្លារ។

អ្នក​វិភាគ​មក​ពី Goldman Sachs បាន​​​ប៉ាន់​ស្មាន​ថា​​​ខ្សែ​សង្វាក់​ចែក​ចាយ​ថ្នាំ​ពេទ្យ​ទាំង​មូល​​នឹង​ត្រូវ​រង​ផល​ប៉ះពាល់​ដោយ​សារ​​ Amazon ហើយ​ឱសថ​ស្ថាន​ថ្នាំ​ពេទ្យ​​នឹង​ត្រូវ​ប្រឈម​មុខ​ខ្លាំង​បំផុត៕

ប្រភព៖ Forbes   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម
អត្ថបទថ្មី