គណនីធំមួយត្រូវ YouTube ដកចោលដូចស្ពៃចេញពីកម្មវិធីរកលុយតាម Ads

  • 2020-11-25 02:42:31
  • ចំនួនមតិ 7 | ចំនួនចែករំលែក 21

ចន្លោះមិនឃើញ

YouTube បាន​សម្រេច​ចិត្ត​ធ្វើ​ការ​ផ្អាក​ដំណើរ​ការ​បណ្ដោះ​អាសន្ន​នូវ​គណនី​ YouTube របស់​សារព័ត៌មាន One America News Network (ហៅកាត់ OANN) (មាន​ Subscriber ១,២២​លាន​នាក់)​ ដែល​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​អំពី​ការ​ព្យាបាល​ជំងឺ​កូវីដ​១៩។

គណនី OANN នឹង​​បន្ត​មាន​វត្តមាន​នៅ​លើ​ YouTube ​ប៉ុន្តែ​គណនី​នេះ​នឹង​មិន​អាច​បង្ហោះ​វីដេអូ​ថ្មីៗ​រយៈពេល​១​សប្ដាហ៍ ហើយ​ត្រូវ​បាន​ដក​ចេញ​ពី​កម្មវិធី YouTube Partner Program ដែល​ជា​កម្មវិធី​ស្វែង​រក​ចំណូល​ពី YouTube តាម​រយៈ​ផ្ទាំង​ពាណិជ្ជកម្ម​លោត​លើ​វីដេអូ។

អ្នក​​នាំពាក្យ​ YouTube បាន​បញ្ជាក់​ថា​ការ​ចាត់​វិធានការ​លើ​​គណនី OANN គឺ​បន្ទាប់​ពី​គណនី​នេះ​បាន​ល្មើស​នឹង​គោលការណ៍​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​អំពី​កូវីដ១៩ ហើយ​ដោយ​សារ​ការ​បន្ត​ល្មើស​នឹង​គោលការណ៍​កូវីដ​១៩​ម្ដង​ហើយ​ម្ដង​ទៀត​ទើប YouTube ​ដក​គណនី​នេះ​ចេញ​ពី​កម្មវិធី YouTube Partner Program។

យ៉ាងណាក្ដី​គណនី OANN នៅ​អាច​ធ្វើ​ការ​ស្នើ​សុំ​ចូល​រួម​កម្មវិធី YouTube Partner Program ជា​ថ្មី​ប្រសិន​បើ​ចង់​បន្ត​ស្វែង​រក​ចំណូល​ពី​វីដេអូ​របស់​ខ្លួន៕​​

ប្រភព៖ The Verge   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម
បិទ