Elon Musk ចោទក្រុមហ៊ុនឡានចិនមួយលួចកូដសម្ងាត់របស់ Tesla និង Apple

  • 2020-11-25 04:07:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយក​ប្រតិបត្តិ​ Tesla និង SpaceX លោក Elon Musk បាន​ធ្វើ​ការ​ចោទ​ប្រកាន់​ក្រុមហ៊ុន​​ផលិត​រថយន្ត​អគ្គិសនី​របស់​ចិន​ឈ្មោះ Xpeng ថា​បាន​​លួច​យក​កូដ​សម្ងាត់​ពី​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​របស់​ខ្លួន។ នាយក​ប្រតិបត្តិ​រូប​នេះ​ក៏​បាន​ចោទ​ថា Xpeng លួច​យក​កូដ​របស់ Apple ផង​ដែរ។

គួរ​ដឹង​ថា​កាល​ពី​ខែ​កក្កដា ឆ្នាំ ២០១៩ អតីត​វិស្វករ​ម្នាក់​នៅ​ Tesla ឈ្មោះ​ថា​ Guangzhi Cao បាន​​សារភាព​ថា​ខ្លួន​បាន​បង្ហោះ​កូដ​ Autopilot របស់ Tesla ​ទៅ​ក្នុង​គណនី iCloud របស់​ខ្លួន។ ពេល​នោះ Tesla បាន​ប្ដឹង​វិស្វករ​រូប​នេះ​ ដោយ​ចោទ​ប្រកាន់​ថា​បាន​ផ្ដល់​កូដ​សម្ងាត់​ដល់​ក្រុមហ៊ុន Xpeng។

​ដោយ​ឡែក​នៅ​​ឆ្នាំ ២០១៨ មាន​អតីត​វិស្វករ​ Apple ម្នាក់​ត្រូវ​បាន​ផ្ដន្ទាទោស​ពី​បទ​លួច​យក​បច្ចេកវិទ្យា​ទាក់ទង​នឹង​គម្រោង​ការ​​រថយន្ត​បើកបរ​ស្វ័យប្រវត្តិ​របស់ Apple។ ​ក្រោយ​មក​វិស្វករ​រូប​នេះ​បាន​ធ្វើ​ការ​ឲ្យ​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី Xpeng ដែល​មូលដ្ឋាន​នៅ​ប្រទេស​ចិន។

Tesla
Xpeng
Tesla
Xpeng

​ងាក​មើល​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី Xpeng ​តាម​ឃើញ​ជាក់​ស្ដែង មាន​ចំណុច​មួយ​ចំនួន​ដែល​បាន​យក​លំនាំ​តាម Tesla ដូច​ជា​​​លើ​ផ្នែក​​ User Interface ​​និង​ការ​ឌីហ្សាញ​​ដែល​ផ្សព្វផ្សាយ​អំពី​បច្ចេកវិទ្យា​បើកបរ​ស្វ័យប្រវត្តិ​របស់​ខ្លួន។ Xpeng ​មាន​បច្ចេកវិទ្យា​បើកបរ​ស្វ័យប្រវត្តិ​​ឈ្មោះ​ថា​ XPILOT 3.0 ដែល​អាច​ឲ្យ​រថយន្ត​បើកបរ​ស្វ័យប្រវត្តិ​​បាន​យ៉ាង​ល្អ​សម្រាប់​ស្ថានភាព​ផ្លូវ​នៅ​ប្រទេស​ចិន៕​​​​​​​​​

ប្រភព៖ Times of India   ប្រែ​សម្រួល៖ សុខហេង