គួរឲ្យសរសើរមែន! មាស សុខសោភា ធ្វើរឿងមួយដើម្បីបំផុសកូនខ្មែរឲ្យថែរក្សាសម្បត្តិធម្មជាតិ

  • 2020-11-26 04:50:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃនេះ មាសសុខសោភា បានសរសេរនិងបង្ហោះរូបភាពជាច្រើនសន្លឹក ដែលបានធ្វើដំណើរទៅកាន់ភ្នំត្នោត ខេត្តព្រះវិហារ ដើម្បីស្វែងយល់និងរៀនសូត្រ អំពីការអភិរក្សធនធានធម្មជាតិ ហើយសកម្មភាពរបស់អ្នកទាំងអស់គ្នា គឺដើម្បីផ្សព្វផ្សាយឲ្យកូនខ្មែរបានដឹង ដើម្បីថែរក្សា សម្បត្តិធម្មជាតិដែលជារបស់ខ្មែរយើង។

ក្នុងនោះដែរ មាសសុខសោភា បានសរសេររៀបរាប់នៅក្នុងហ្វេសប៊ុកផេករបស់ខ្លួនយ៉ាងដូចនេះថា «សូមអរគុណដល់ USAID Greening Prey Lang- ព្រៃឡង់បៃតង BeTreed Adventures សម្រាប់ការបង្រៀននិងណែនាំពីការអភិរក្សធនធានធម្មជាតិដូចជា ដើមឈើនិងសត្វព្រៃនៅក្នុងតំបន់ភ្នំត្នោតខេត្តព្រះវិហារ និងសូមអរគុណដល់លោក Ben និងក្រុមបងៗ សមត្ថកិច្ចដែលនៅជួយការពារ ព្រៃឈើនិងសត្វព្រៃនៅតំបន់នោះផងដែរ។ ហើយក៏អរគុណដល់ យុវវ័យខ្មែរដែលចេះជួយស្រលាញ់ការពារបរិស្ថាន និងបានចូលរួមជាមួយគ្នារយៈពេលប៉ុន្មានថ្ងៃនេះ ដើម្បីយកសកម្មភាពរបស់យើងទាំងអស់គ្នាផ្សព្វផ្សាយ អភិរក្សនិងអភិវឌ្ឍន៏នៅប្រទេសជាតិទាំងមូល»។

ប្រភព៖ Meas Soksophea