ឡាន Lexus អគ្គិសនី ចេញលក់នៅប្រទេសនេះមុនគេក្នុងតំបន់អាស៊ាន

  • 2020-11-27 03:36:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឥណ្ឌូនេស៊ី បានក្លាយជាប្រទេសដំបូងគេបង្អស់នៅតំបន់អាស៊ាន ដែលចេញលក់រថយន្តអគ្គិសនី Lexus UX 300e ដែលមានតម្លៃចាប់ពី ៨៨ ៤០០ដុល្លារ។

រថយន្ត Lexus UX 300e នេះមានបំពាក់ម៉ូទ័រអគ្គិសនីមួយ មានកម្លាំង ២០១សេះ ដំណើរការដោយប្រព័ន្ធប៉ុងមួយវិលកង់មុខ និងប្រអប់លេខអូតូ។ វាអាចរត់ដល់ល្បឿនអតិបរមា ១៦០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៧,៥វិនាទី។

ម៉ូទ័រនោះផ្តល់ថាមពលដល់កញ្ចប់អាគុយអគ្គិសនីទំហំ ៥៤,៣គីឡូវ៉ាត់ម៉ោង ដែលផ្តល់ចម្ងាយបើកបរឲ្យវា ៣០០គីឡូម៉ែត្រ នៅពេលសាកភ្លើងមួយពេញ។

រថយន្ត SUV ខ្នាតតូចនេះមានបំពាក់ចង្កៀងមុខ LED, យ៉ាន់ ១៧អ៊ីញ, កុងទ័រឌីជីថល, អេក្រង់កម្សាន្ត ១០,៣អ៊ីញ, ប្រព័ន្ធសំឡេង Mark Levinson, កុងទ័របាញ់លើកញ្ចក់, ដំបូល Sunroof ចុច, កន្លែងសាកថ្មទូរសព្ទឥតខ្សែ ព្រមទាំងមុខងារ Android Auto និង Apple CarPlay ជាដើម។

បើនិយាយពីផ្នែកសុវត្ថិភាពវិញ វាមានបំពាក់ពោងសុវត្ថិភាព ១០គ្រាប់, មុខងារទប់លំនឹង Vehicle Stability Control, ប្រព័ន្ធហ្វ្រាំង ABS, កាមេរ៉ា ៣៦០ដឺក្រេ, Blind Spot Monitor, Pre-collision System, Dynamic Radar Cruise Control, Lane Departure Alert និង Adaptive High Beam Assist ទៀតផង៕

ប្រភព៖ paultan   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម