ខេត្តមណ្ឌលគិរី បញ្ចេញផែនការមេធំៗទាំង៦ គ្រោងទាក់ទាញភ្ញៀវទេសចរឲ្យបានច្រើនក្នុងឆ្នាំ២០៣៥

  • 2020-11-30 02:09:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផែនការអភិវឌ្ឍប៉ូលទេសចរណ៍ធំៗចំនួន ៦ ត្រូវបានគណៈកម្មការអន្តរក្រសួងជ្រើសរើសកំណត់ និងដាក់បញ្ចូលក្នុងផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ឆ្នាំ២០២០-២០៣៥ ខណៈតំបន់ប៉ូលទេសចរណ៍ទាំងនេះមានទីតាំងភូមិសាស្ត្រ និងសក្ដានុពលសំខាន់ៗផ្សេងៗគ្នា។

ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានឱ្យដឹងថា ការបំពេញនូវធាតុចូលទាំងនេះ គឺដើម្បីចូលរួមអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តមណ្ឌលគិរីឱ្យកាន់តែមានភាពទាក់ទាញ សំដៅទាក់ទាញភ្ញៀវទេសចរអន្តរជាតិនឹងកើនឡើងប្រមាណ ៩០ ម៉ឺននាក់ និងភ្ញៀវទេសចរក្នុងស្រុកប្រមាណជាង ២ លាននាក់ផងដែរ នៅឆ្នាំ២០៣៥ ជាមួយនឹងការអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗស្របតាមស្មារតីនៃផែនការមេនេះ។

នៅក្នុងផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរីនេះ បានបែងចែកប៉ូលទេសចរណ៍ធំៗចំនួន ៦ ទៅតាមទីតាំងភូមិសាស្ត្រ និងសក្ដានុពលផ្សេងគ្នាជាដើម ក្នុងនោះរួមមាន៖

  • តំបន់អេកូទេសចរណ៍ក្នុងដែនជម្រកសត្វព្រៃ

  • តំបន់របៀងអេកូទេសចរណ៍ និងទេសចរណ៍ជនជាតិដើមភាគតិច

  • តំបន់ក្រុងសែនមនោរម្យ

  • តំបន់ប្រជុំជនស្រុកកោះញែក

  • តំបន់អាកាសយានដ្ឋានមណ្ឌលគិរី នៅស្រុកអូររាំង

  • តំបន់សមាហណកម្មច្រកទ្វារព្រំដែន

ប្រភព៖ ក្រសួងទេសចរណ៍