ប្រាប់កន្លែងគេងស្អាតៗនៅមណ្ឌលគីរី តម្លៃត្រឹម ១ម៉ឺនជាង ៤ម៉ឺនជាងក្នុងមួយយប់

  • 2020-11-28 08:58:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្លងឆ្នាំខាងមុខនេះ មណ្ឌលគីរី ប្រាកដណាស់នឹងក្លាយជាគោលដៅទេសចរណ៍ដ៏សំខាន់របស់អ្នកទេសចរជាច្រើនបើមិនខលទុកមុនទេដឹងតែគេងក្នុងវត្តហើយ ។ ខាងក្រោមនេះជាកន្លែងគេងស្អាតៗតម្លៃធូរថ្លៃខ្លាំង ។ ក្នុងនោះរួមមាន៖

១.Route 76 Guest House

ផ្ទះសំណាក់មួយនេះ មានទីតាំងស្ថិតនៅក្នុងក្រុងសែនមនោរម្យផ្លូវ ៧៦ នៅទីនោះមានបន្ទប់លក្ខណៈគ្រួសារគ្រួសារ មាន WiFi ប្រើដោយសេរី មានសួនសម្រាប់កុមារ មានបារជាដើម ។ ក្នុងមួយយប់តម្លៃត្រឹមតែជាង ៣ ម៉ឺនរៀលប៉ុណ្ណោះ ។

២. Gibbon Lodge

ជាលក្ខណៈផ្ទះលម្ហែកាយនៅលើជម្រាលភ្នំ មានទេសភាពស្រស់ស្អាត ស្ថិតនៅក្នុងក្រុងសែនមនោរម្យ មានបន្ទប់ប្រកបដោយផាសុកភាព មានបន្ទឹកទឹកលក្ខណៈឯកជន ផ្ដល់ជូន WiFi ប្រើដោយសេរី ។ ក្នុងមួយយប់តម្លៃត្រឹមតែ ជាង ២ ម៉ឺនរៀលប៉ុណ្ណោះ ។

៣.Domrey So

ស្ថិតនៅក្នុងក្រុងសែនមនោរម្យដូចគ្នា មានទីធ្លាធំទូលាយអាចចតយានយន្តដោយសេរី ស្ថិតនៅតាមជម្រាលជើងភ្នំ មានបន្ទប់ទឹកស្អាត មានរថយន្តសម្រាប់ឱ្យភ្ញៀវជិះទស្សនាកម្សាន្តក្នុងខេត្តមណ្ឌលគីរី ។ តម្លៃក្នុង ១ យប់ត្រឹមតែជាង ១ ម៉ឺនរៀលប៉ុណ្ណោះ ។

៤. Manel Guesthouse and Restaurant

ផ្ទះសំណាក់មួយនេះវិញតម្លៃស្នាក់នៅត្រឹមតែជាង ៤ ម៉ឺនរៀលក្នុងមួយយប់ មានទីតាំងស្ថិតនៅក្នុងក្រុងសែនមនោរម្យដូចគ្នា ។

៥. Mondulkiri Holiday homestay

តម្លៃក្នុងមួយយប់ត្រឹមតែជាង ៤ ម៉ឺនរៀលដូចគ្នា នៅក្នុងក្រុងសែនមនោរម្យតែម្ដង មានបន្ទប់គេងប្រកបដោយផាសុកភាព ផ្ដល់ជូនការប្រើប្រាស់ WiFi ដោយសេរី ៕

រូបភាព និងប្រភព៖ Booking.com

អត្ថបទ៖ វឌ្ឍនៈ