ក្ដៅ​ៗ ​សម្ដេច​ ហ៊ុន សែន ​ថា​នេះជា​ការ​ឆ្លង​កូវីដ១៩ ចូល​សហគមន៍​ហើយ (ភ្នំពេញ​ សៀមរាប​ បន្ទាយ​មាន​ជ័យ​ និង​មណ្ឌល​គិរី)

  • 2020-11-28 16:18:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​សម្ដេច​តេជោ ហ៊ុន សែន ​បាន​អះអាង​ថា​ករណី​រក​ឃើញ​ស្ត្រី​ម្នាក់​ឆ្លង​កូវីដ​១៩ ​នៅ​រាជ​ធានី​ភ្នំពេញ ​និង​ធ្លាប់​ឡើង​ចុះ​ខេត្ត​សៀមរាប ​ក៏​ដូចជា​ដើរ​តាម​ផ្សារ​ទំនើប​នោះ គឺ​ជា​ករណី​ឆ្លង​ចូល​សហគមន៍​ហើយ។

​ទន្ទឹម​គ្នា​នេះ​ដែរ ​សម្ដេច​តេជោ ហ៊ុន សែន ​ក៏​បាន​បញ្ជាក់​បន្ដ​ទៀត​ថា ​អ្នក​ដែល​បាន​ពាក់ព័ន្ធ​ទាំង​អស់ ​ក៏​ដូចជា​អ្នក​ដែល​ប៉ះពាល់​ប្រយោល​សូម​ឱ្យ​គ្រប់​គ្នា​ការពារ​ខ្លួន ​និង​ទៅ​ធ្វើ​តេស្ដ​ឱ្យ​បាន​គ្រប់​គ្នា​ដើម្បី​ស្វែង​រក​មេរោគ​កូវីដ​១៩។ ​ខណៈ​ដែល​អ្នក​ត្រូវ​ធ្វើ​ចត្តាឡឺស័ក ​ក៏​ត្រូវ​តែ​ធ្វើ​ឱ្យ​បាន​ម៉ត់ចត់​ផង​ដែរ។ ​តែ​ការ​ប្រកាស​នេះ​ទៀត​សោត ​សម្ដេច​ក៏​មិន​បាន​មាន​ន័យ​ថា​ឱ្យ​បិទ​សាលា​រៀន​នៅ​រាជ​ធានី​ភ្នំពេញ ​ឬ​ខេត្ត​សៀមរាប​នោះ​ទេ តែ​គ្រប់​គ្នា​ត្រូវ​តែ​ចូល​រួម​ដើម្បី​ការពារ​ទាំង​អស់​គ្នា។

សម្ដេចតេជោ ក៏បន្ថែមបន្តិចទៀត​ដែរ​ថានេះ ជាក​រណី​ដំបូង​ហើយដែល​ឆ្លង​ចូលសហគមន៍​នៅ​កម្ពុជា៕

អត្ថបទ៖ ប្រុស យុទ្ធ