Jose ​ថា Spurs ​ពេល​នេះ ​មិន​ខ្លាច​ក្រុម​ណា​ទាំង​អស់​

  • 2020-11-29 03:56:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម Spurs ​របស់​លោក​ Jose Mourinho ​កំពុង​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លើ​ក្រុម Chelsea ​២​ពិន្ទុ ​មុន​ពេល​ពួកគេ​ត្រូវ​ប៉ះ​គ្នា​នៅ​ម៉ោង​១១:៣០​នាទី​យប់​នេះ ពាន​រង្វាន់ English Premier League ​។

​មុន​ការ​ប្រកួត​នេះ​ចាប់​ផ្ដើម ​លោក Jose Mourinho ​បាន​បោះ​សម្ដី​ទៅ​កាន់​ក្រុម Chelsea ​ថា​ក្រុម​របស់​លោក​នៅ​ពេល​នេះ ​គឺ​មិន​ខ្លាច​នរណា​នោះ​ទេ។ ​ពាក្យ​ថា​ខ្លាច ​មិន​គួរ​ប្រើប្រាស់​នា​ពេល​នេះ​ឡើយ ​ដោយ​គួរ​តែ​ជំនួស​ដោយ​ពាក្យ​ថា​គោរព​ដៃ​គូ​វិញ​ទើប​ត្រូវ។ មួយ​វិញ​ទៀត ​សួរ​ថា Spurs ​ខ្លាច​ក៏​មិន​មែន​ជា​រឿង​ត្រឹមត្រូវ​ដែរ ផ្ទុយ​ទៅ​វិញ​គួរ​តែ​សួរ​ទៅ​ខាង Chelsea ​តើ​ខ្លាច Spurs ​អត់ ទើប​ត្រូវ​ជាង​។

​រំលឹក​ថា​លោក Jose ​ក៏​ធ្លាប់​អះអាង​ដែរ​ថា​ក្រុម​របស់​លោក Lampard ​ទេ ដែល​កំពុង​មាន​សម្ពាធ​សម្រាប់​ការ​ប្រកួត​នេះ ​ក៏​ដូចជា​លទ្ធផល​ចប់​រដូវ​កាល​តែ​ម្ដង ព្រោះ​ពួកគេ​បាន​ចំណាយ​ប្រាក់​ជា​ច្រើន​លើ​ការ​ទិញ​ដូរ​កីឡាករ​។ ​ប្រសិន​បើ​មិន​បាន​ពាន​រង្វាន់​ទេ ​នោះ​អាច​នឹង​ពិបាក​សម្រាប់​ក្រុម​តោ​ខៀវ​ហើយ៕

ប្រភព៖ Dailymail   អត្ថបទ៖ វិធាវី