ទស្សនាវីដេអូពេញការប្រកួតរវាង Mike Tyson ជាមួយ Roy Jones កាលពីម្សិលមិញ
- 2020-11-30 03:06:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទស្សនាវីដេអូពេញការប្រកួតរវាង Mike Tyson ជាមួយ Roy Jones កាលពីម្សិលមិញ
ចន្លោះមិនឃើញ
លោក Mike Tyson បានបញ្ចេញថ្វីដៃជាថ្មីម្ដងទៀតកាលពីម្សិលមិញ អំឡុងពេលបុរសវ័យ៥៤ឆ្នាំរូបនេះត្រឡប់មកកាន់សង្វៀនវិញប្រកួតមិត្តភាពជាមួយលោក Roy Jones Jr វ័យ៥១ឆ្នាំ។
កីឡាករទាំងពីរបានបង្កើនចំណាប់អារម្មណ៍ជាខ្លាំង អំឡុងពេលប្រកួត។ ក្នុងការប្រកួតនេះពួកគេវាយតែ៨ទឹកប៉ុណ្ណោះ ហើយមួយទឹកមានរយៈពេល២នាទី។ ត្បិតឈាមចូលវ័យជាង៥០ឆ្នាំក្ដី តែអ្នកទាំងពីរនៅតែបង្ហាញពីភាពរហ័សរហួនក្នុងការប្រកួតយ៉ាងល្អ។
ក្រោយតស៊ូគ្នាអស់៨ទឹកពេញ ជាលទ្ធផលពួកគេបានត្រឹមស្មើពិន្ទុគ្នា។ Tyson បាននិយាយថា ការប្រកួតនេះគឺល្អមើលជាងការវាយដណ្ដើមខ្សែក្រវាត់ទៀត។ ថវិកាដែលរៃអង្គាសបានពីការប្រកួតនេះ គេនឹងយកទៅជួយកម្មវិធីសប្បុរសធម៌ផ្សេងៗ៕