Ole ​ថា Cavani ​ជា​ខ្សែ​ប្រយុទ្ធ​ឆ្លាត​ យល់ពីការប្រកួតច្បាស់

  • 2020-11-30 03:17:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បិសាច​ក្រហម Manchester United ​បាន​វាយ​បក​យក​ឈ្នះ​លើ​ក្រុម​ Southampton ​វិញ ​ក្នុង​លទ្ធផល ៣-២ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ English Premier League ​នៅ​យ​ប់មិញ​នេះ​។

​​ក្រុម​បិសាច​ក្រហម ត្រូវ​ម្ចាស់​ផ្ទះ Southampton ​នាំ​មុខ​ដល់​ទៅ​២​គ្រាប់​មុន​ឯ​ណោះ​ក្នុង​ការ​ប្រកួត​នៅ​តង់​ទី​១។ ​តែ​ឈាន​ដល់​តង់​ទី​២​វិញ ​ក្រោយ​ពី​មាន​ការ​ផ្លាស់​ប្ដូរ​កីឡាករ​មួយ​ចំនួន​ឃើញ​ថា​ក្រុម Man Utd ​ចាប់​ផ្ដើម​លេង​ល្អ​ឡើង​វិញ ​និង​បន្ដ​រក​គ្រាប់​បាល់​បាន​រហូត​ដល់​វាយ​បក​យក​ឈ្នះ ​៣​គ្រាប់​វិញ។ ​ដោយ​ក្នុង​ចំណោម​៣​គ្រាប់​នោះ ​មាន Cavani ​ជា​អ្នក​ធ្វើ​បាន​២​គ្រាប់​ផង​ដែរ។

​ឃើញ​ទម្រង់​លេង​យ៉ាង​ល្អ​នេះ​ហើយ ទើប​បាន​ជា​លោក Ole ​សរសើរ​ខ្សែ​ប្រយុទ្ធ​អ៊ុយរុយហ្គាយ​រូប​នេះ​ដូច្នេះ​ថា​៖ “គាត់បាន​ធ្វើ​ឱ្យ​ខ្ញុំ​នឹក​ដល់ Andy Cole ​ជាមួយ​ការ​បំផ្លាស់​ទី​ក្នុង​ប្រអប់​របស់​គាត់។ គាត់​ជា​ខ្សែ​ប្រយុទ្ធ​ពេញ​លេញ​ម្នាក់ ឆ្លាត ​និង​យល់​ច្បាស់​ពី​ការ​ប្រកួត”៕

ប្រភព៖ Dailymail   អត្ថបទ៖ ប្រុស យុទ្ធ