ប្រធានាធិបតីថ្មី Biden ប្រាប់ពីបញ្ហាអាទិភាពសំខាន់មួយ ដែលលោកនឹង​យកចិត្តទុកដាក់

  • 2020-11-30 03:13:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Biden ​​បានចាត់ទុក​ការ​ប្រែប្រួល​ធាតុអាកាស​ថា​ ជាអាទិភាព​មួយ​ក្នុង​បណ្តា​អាទិភាពកំពូល​ដែលរដ្ឋបាល​លោក​នឹង​ដោះស្រាយ​ជា​បន្ទាន់​នៅពេលចូល​កាន់​តំណែងភ្លាម។

ប្រធានាធិបតី​ជាប់​ឆ្នោត​រូប​នេះ​បាន​ធ្វើ​ការ​ឃោសនា​បោះឆ្នោតលើ​ផែនការ​មួយ​មានទឹកប្រាក់​១,៧​លាន​លាន​ដុល្លារ​សម្រាប់ការធ្វើអន្តរកាល​ទៅ​កាន់​ប្រភព​ថាមពល​ស្អាត​១០០​ភាគរយ​មិន​ហួស​ពី​ឆ្នាំ២០៥០។ ផែនការ​នេះបន្ថយ​ជា​លំដាប់​នូវ​ការ​បញ្ចេញ​ឧស្ម័នផ្ទះ​កញ្ចក់ដែល​បាន​រួមចំណែកក្នុង​ការធ្វើឱ្យសាកល​លោកក្តៅជាង​មុន។

ការដាក់គោលដៅបែបនេះគឺផ្ទុយពី Trump ដែល​ក្នុង​អាណត្តិ​មុន​លោកបានបន្ធូរបទបញ្ញត្តិ​លើ​អ្នក​ផលិតប្រេងឥន្ធនៈ ការបន្ថយស្តង់ដារសមត្ថភាពសម្រាប់​យានយន្ត និង​ប្រដាប់ប្រដា​ប្រើ​ប្រាស់​ក្នុង​ផ្ទះ​ និង​ការ​មើលងាយ​ដល់​កិច្ច​ព្រមព្រៀង​អន្តរជាតិស្តី​ពី​អាកាសធាតុ។ Trump ថែមទាំងធ្លាប់និយាយថា ការ​ប្រែប្រួល​ធាតុអាកាសជា​ ការ​បញ្ឆោត ទៀតផង៕

ប្រភព៖ Channelnewsasia   ប្រែសម្រួល៖ សៀនហួរ