ស្ងាត់យូរខែ តាមពិតគណនីផ្ទាល់ខ្លួនរបស់ Jennie ត្រូវគេធ្វើស៊ីសោះ

  • 2020-11-30 08:05:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គណនី Instagram ឈ្មោះ​ @lesyeuxdenini គឺ​ជា​គណនី​ផ្ទាល់​ខ្លួន​ដាច់​ដោយ​ឡែក​មួយ​របស់ Jennie ដែល​ជា​ទី​កន្លែង​សម្រាប់​ទំនាក់ទំនង​ជា​មួយ​អ្នក​គាំទ្រ ជា​កន្លែង​បង្ហោះ​រូបភាព​សមាជិក​ BLACKPINK ផ្សេង​ទៀត និង​ជា​កន្លែង​ចែក​រំលែក​រឿង​រ៉ាវ​ផ្ទាល់​ខ្លួន​ជា​ច្រើន​ខុស​ពី​គណនី​ធំ​មួយ​ទៀត។

យ៉ាងណាក្ដី​គណនី​នេះ​បាន​ស្ងាត់​​ មិន​មាន​ការ​បង្ហោះ​ថ្មីៗ​​ឡើយ​ក្នុង​រយៈពេល​ជា​​យូរ​ថ្ងៃ​​កន្លង​មក​នេះ។ ក្នុង​ការ​បង្ហោះ​ Story មួយ​ចេញ​ពី​គណនី​ @lesyeuxdenini ឃើញ​មាន​ការ​សរសេរ​ថា​ ៖ "ប្រើ​ពេល​អស់​ជិត​​២​ខែ ដើម្បី​បាន​គណនី​នេះ​មក​វិញ។ សុំ​មេត្តា​កុំ​ប៉ះពាល់​កន្លែង​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ។”

តម​រយៈ Story ថ្មី​នេះ ទំនង​ជា​មាន​ន័យ​ថា​គណនី​​ផ្ទាល់​ខ្លួន​របស់ Jennie ប្រហែល​ជា​ត្រូវ​បាន​ជន​ខិលខូច​ចូល​លុក​លុយ មិន​អាច​​ឲ្យ​នាង​ប្រើ​ប្រាស់​បាន៕

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ សុខហេង