Cavani អាច​នឹង​មិន​បាន​ចូល​រួម​ ៣​ប្រកួត​ ដោយ​សារ​តែ​បង្ហោះ​សារ​មួយ​នេះ

  • 2020-11-30 13:32:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ក្លឹប​ Manchester United កីឡាករ​ Edinson Cavani អាច​នឹង​ទទួល​ពិន័យ​ពី​ FA បន្ទាប់​ពី​បាន​បង្ហោះ​សារ​​មាន​លក្ខណៈ​រើស​ពូជសាសន៍​ នៅ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន​ កាល​ពី​ថ្ងៃ​អាទិត្យ​ ទី​២៩ ខែ​វិច្ឆិកា​ ឆ្នាំ​២០២០​ ម្សិលមិញ​នេះ​ បន្ទាប់​ពី​ប្រកួត​ឈ្នះ​នឹង​ Southampton ក្នុង​លទ្ធផល​ ៣-២។

កីឡាករ​ខាង​លើ​បាន​បង្ហោះ​ជា​ភាសា​អេស្ប៉ាញ​ថា​ Gracias negrito ដែល​បក​ប្រែ​ជា​ភាសា​ខ្មែរ​មក​មាន​ន័យ​ថា អរគុណxxខ្មៅ រួច​ក៏​លុប​ចោល​វិញ​ភ្លាមៗ។

Cavani នឹង​ត្រូវ​បាន​ FA ដាក់​ពិន័យ​មិន​ឲ្យ​ចូល​រួម​ចំនួន​ ៣ប្រកួត​ ក្នុង​ករណី​ដែល​គេ​រក​ឃើញ​ថា​ កីឡាករ​រូប​នេះ​ បាន​ប្រព្រឹត្តិ​បែប​នេះ​ដោយ​ខ្លួន​ឯង​មែន​។

យ៉ាង​ណា​មិញ​ ទាក់ទិន​នឹង​រឿង​ខាង​លើ​ មិន​ទាន់​មាន​ខាង​ណា​មួយ​ថា​ ដាក់​កំហុស​លើ​ខ្សែ​ប្រយុទ្ធ​ខាង​លើ​នៅ​ឡើយ​ទេ​ ដោយ​ខាង​ FA កំពុង​បន្ត​​ស៊ើប​អង្កេត​លើ​រឿង​នេះ​៕

ប្រភព៖ theguardian   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម