សិស្សថ្នាក់ទី១២! បាត់របស់ទាំង២នេះ អាចមានបញ្ហា នៅពេលប្រឡង

  • 2020-12-01 03:43:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

២០ថ្ងៃទៀត តែប៉ុណ្ណោះ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ប្អូនៗ ថ្នាក់ទី១២ នឹងមកដល់ ដូច្នេះ ការត្រៀមខ្លួនរួចជាស្រេច គឺជារឿងដែលប្រពៃជាទីបំផុត។

ការប្រឡង ត្រូវបានចែកជា ៣ ដំណាក់កាល គឺមុនពេលប្រឡង ក្នុងពេលប្រឡង និង ក្រោយពេលប្រឡង។ ថ្ងៃនេះ យើងមកមើលថា មុនពេលប្រឡង តើអ្នកគួរតែត្រៀមអ្វីខ្លះ ជាចាំបាច់ ខ្វះមិនបាន? ហើយប្រសិន អ្នកភ្លេច ឬ បាត់ តើអ្នកត្រូវដោះស្រាយបែបណា?

  • ក្នុងករណី ដែលបេក្ខជនប្រឡង បាត់ប័ណ្ណសម្គាល់ខ្លួន ឬ ស្ទីកឃើ (កំដៅធម្មតា) មុនពេលប្រឡង បេក្ខជនទូទៅ ត្រូវទាក់ទង គណៈគ្រប់គ្រងសាលា រីឯបេក្ខជនស្វៃរិន ត្រូវទាក់ទង មន្ទីរអប់រំ យុវជន និងកីឡា ដើម្បីសុំប័ណ្ណសម្គាល់ខ្លួន សលាកបត្រឯកត្តជនថ្មី ឬលិខិតបញ្ចាក់។

  • ក្នុងករណីបាត់ក្នុងពេលដំណើរការ ការប្រឡង ៖ បេក្ខជន ត្រូវទាក់ទង ប្រធានមណ្ឌល ដើម្បីស្នើសុំលិខិតអនុញ្ញាតដើម្បីចូលប្រឡង។ ករណី បាត់ស្ទីកឃឺ (កម្តៅធម្មតា) ទំនាក់ទំនង ភ្នាក់ងារសុខាភិបាល ប្រចាំមណ្ឌលប្រឡង៕

អត្ថបទ៖​ Art