តារាកូរ៉េទាំង ៧នាក់នេះ​ ត្រូវគេ​ស្គាល់​ច្បាស់​ថា​ជា​ប្រភេទ​មនុស្ស Introvert

  • 2020-12-02 01:41:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​មួយ​ចំនួន​តែង​គិត​ថា​តារាៗភាគច្រើន​ជា​មនុស្ស Extrovert (ឬមនុស្សសប្បាយរីករាយ ងាយបើកចំហរអារម្មណ៍ពិត) ស្របពេល​អាជីព​របស់ពួកគេ​សព្វថ្ងៃ​ ធ្វើ​ឲ្យ​ពួកគេ​ក្លាយ​ជា​មនុស្ស​របស់​មហាជន​ និង​ត្រូវ​បើក​ចំហរ​រឿង​មួយ​ចំនួនទៅកាន់​សាធារណជន។ ប៉ុន្តែ​ទោះ​ជា​យ៉ាងណា​ នេះ​គ្រាន់​តែ​ជា​ការ​យល់​ឃើញ​របស់​បុគ្គលម្នាក់ៗ ព្រោះ​ថា​បើ​សង្កេត​មើល​រាល់​សកម្មភាព​របស់​តារា​ K-Pop ៩នាក់​នេះ ច្បាស់​ជា​ឲ្យ​យើងដឹង​ថា​ពួកគេ​សុទ្ធ​តែ​ជា​ប្រភេទ​មនុស្ស Introvert (មិនសូវ​បញ្ចេញ​អារម្មណ៍ពិត និង​មិនសូវ​មាត់ក)។

១. Irene (Red Velvet)

ចំពោះ​អ្នក​ដែល​នាង​ស្និទ្ធ​ជា​មួយ ទើប​នាង​ហ៊ាន​លេង​សើចដាក់ តែ​ចំពោះ​ជន​ប្លែក​មុខ នាង​ឆាប់អៀន​ និង​មិនសូវ​មាត់កទេ។

២. D.O (EXO)

គេ​ឆាប់​ដឹង​ណាស់​ថា​ D.O ជា​មនុស្ស​ប្រភេទ​ណា​ ផ្អែក​លើ​កត្តា​ផ្សេងៗ ជា​ឧទាហរណ៍​សម្លេង ឬ​ប្រភេទ​នៃ​ការ​និយាយ​ស្ដីទៅកាន់​មនុស្ស​ម្នាក់។

៣. Taeyeon (Girl's Generation)

ទោះ​បី​នាង​ឧស្សាហ៍បង្ហាញ​មុខក្នុង​កម្មវិធី​កម្សាន្ត​នានា ប៉ុន្តែ​មែន​ទែន​ទៅ Taeyeon ជា​មនុស្សស្ងប់ស្ងាត់ណាស់ ហើយ​ចូល​ចិត្ត​ធ្វើ​អ្វី​តែឯងៗទៀត។

៤. Jungkook (BTS)

សម្រាប់ ARMY ប្រាកដជា​ដឹង​ច្បាស់​ថា​ Jungkook ពូកែ​លេង​សើច និង​ស្និទ្ធ​ជាមួយ​នឹងសមាជិក BTS ៦នាក់ផ្សេង​ទៀតយ៉ាងណា ប៉ុន្តែ​តាមពិត​តារា​ប្រុស​រូបនេះ​ពូកែអៀនណាស់។

៥. Naeun (APINK)

នាង​មិន​សូវមាត់​ក ឬ​បាន​វោហារ​ច្រើន​ទេ ប៉ុន្តែអ្វី​ក៏ដោយ ឲ្យ​តែហ្វេន​ចូលចិត្ត​ នាង​ព្យាយាម​តម្រូវ​តាម​រហូត​ដោយ​មិន​និយាយ​ច្រើន។

៦. Doojoon (Highlight)

​បង្ហាញ​មុខ​ក្នុង​កម្មវិធី​កម្សាន្ត​ទូទៅច្រើន​មែន តែ​ Doojoon គឺ​ជាមនុស្សស្ងប់ស្ងាត់ណាស់​នៅ​ជីវិត​ឯកជន។ លោក​ចូលចិត្ត​ធ្វើ​អ្វី​តែឯង បែប​នេះ​ទើប​លោក​មិនសូវ​មាន​មិត្តភ័ក្តិ​ជា​តារាច្រើនដូចគេ។

៧. Sunggyu (INFINITE)

លោក​ធ្លាប់​បាន​និយាយ​ថា លោក​ពិបាក​បង្ហាញ​អារម្មណ៍​ខ្លួន​ឯងណាស់ ហើយ​ភាគ​ច្រើន​ Sunggyu ចំណាយ​ពេល​តែ​ឯង​ធ្វើ​អ្វី​ដែល​ខ្លួន​ចូល​ចិត្ត​ ជាជាង​ចំណាយ​ពេល​ជាមួយ​អ្នក​ផ្សេង​ទៀត៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម
អត្ថបទថ្មី