ដំណឹងល្អ! Galaxy S21 អាចនឹងដាក់លក់តម្លៃថោកជាង Galaxy S20

  • 2020-12-02 01:44:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​ផ្អែក​តាម​ដំណឹង​ចចាមអារ៉ាម​ថ្មី​ចេញ​ពី​ប្រទេស​កូរ៉េ​ខាង​ត្បូង​ បាន​ឲ្យ​ដឹង​ថា​ Samsung ទំនង​ជា​ចង់​ធ្វើ​ឲ្យ​ត្រកូល Galaxy S21 មាន​តម្លៃ​ធូរ​ថ្លៃ​ជាង​មុន​ បើ​ប្រៀប​នឹង​ត្រកូល Galaxy S20។

Galaxy S21 រំពឹង​ថា​នឹង​ដាក់​លក់​តម្លៃ​ចន្លោះ​ពី ៨៤៩​ដុល្លារ និង ៨៩៩​ដុល្លារ ថយ​ចុះ​ពី​តម្លៃ ៩៩៩​ដុល្លារ ដែល​មាន​លើ Galaxy S20។ ចំណែក Galaxy S21+ រំពឹង​មាន​តម្លៃ​ចន្លោះ​ពី ១០៤៩​ដុល្លារ ទៅ ១០៩៩​ដុល្លារ ដែល​ចុះ​ថ្លៃ​ប្រមាណ ១០០​ដុល្លារ ទៅ ១៥០​ដុល្លារ ធៀប​នឹង Galaxy S20+។

Galaxy S21 Ultra ឯណោះ អាច​នឹង​លក់​រាយ​ចន្លោះ​ពី ១២៤៩​ដុល្លារ ទៅ ១២៩៩​ដុល្លារ​ ​ដោយ​កាល​ជំនាន់​ Galaxy S20 Ultra វា​មាន​តម្លៃ​ចាប់​ពី ១៣៩៩​ដុល្លារ។

ប្រភព​ជា​ច្រើន​បាន​ចេញ​មក​អះអាង​ថា​ Samsung នឹង​ប្រកាស​ចេញ Galaxy S ជំនាន់​ថ្មី​នៅ​ដើម​ខែ​មករា​ឆ្នាំ​ក្រោយ ដែល​​លឿន​ជាង​សព្វ​ដង។ ពេល​ប្រកាស​ចេញ​នោះ​គេ​នឹង​ដឹង​ច្បាស់​ថា​ Galaxy S ជំនាន់​ថ្មី​ពិត​ជា​នឹង​មាន​តម្លៃ​ធូរ​ថ្លៃ​ជាង​មុន​ ឬ​ឡើង​ថ្លៃ​លើស​មុន៕​

ប្រភព៖ Sammobile   ប្រែ​សម្រួល៖ សុខហេង