​មក​ស្គាល់​​ស្មាត់​ស្ដាំ​ជម្រើស​ជាតិ​ ដែល​គ្រប់​គ្នា​អាច​មិន​សូវ​ស្គាល់ ប៉ុន្តែ​សមត្ថភាព​មិនធម្មតា

  • 2020-12-02 02:28:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សឿន ហេង​ ជា​កីឡាករ​បាល់ទះ​អាជីព​ដ៏​​ល្អ​ម្នាក់​របស់​កម្ពុជា ហើយ​ក៏​ជា​កីឡាករ​ឆ្នើម​ក្នុង​ក្រុម​វិសាខា ដែល​បច្ចុប្បន្ន​មាន​តួនាទី​ជា​ស្មាត់​ស្ដាំ​តំណែង​​លេខ១០​ ដែល​​ប្រិយមិត្ត​ភាគ​ច្រើន​អាច​មិន​សូវ​ស្គាល់ ប៉ុន្តែ​គេ​ជា​ស្មាត់​ដែល​មាន​​សមត្ថភាព​មិន​ធម្មតា។

ស្មាត់​ស្ដាំ​រូប​នេះ​មាន​ស្រុក​កំណើត​​នៅ​ភូមិឯករ៉ាម សង្កាត់ជើងទឹក ស្រុកកំពង់លាវ ខេត្ត ព្រៃវែង ​។ យុវជន​រូប​នេះ​ទើប​តែ​មាន​វ័យ ២១ ឆ្នាំ​ប៉ុណ្ណោះ ពោល​គឺ​គេ​កើត​ថ្ងៃ​ទី​០២ ខែ​មេសា ឆ្នាំ​១៩៩៩ មាន​កម្ពស់ ១,៨៣ ម៉ែត្រ​ បាន​ចូល​ខ្លួន​ហ្វឹកហាត់​បាល់ទះ​ឆ្នាំ​២០១៦ ជា​មួយ​វិសាខា និង​បាន​ជាប់​ជម្រើស​ជាតិ​ឆ្នាំ​២០១៩ ចេញ​ទៅ​លេង​នៅ​ហ្វីលីពីន​។

​​​យុវជន​​របស់​ខេត្ត​ព្រៃវែង​រូប​​នេះ​មាន​បង​ប្អូន ៣ នាក់​​ប្រុស​ទាំង​បី​ គេ​ជា​កូនទី១​ក្នុង​គ្រួសារ ​ឪពុក​​ឈ្មោះ សៀក ហឿន មុខ​របរ​កសិករ ម្ដាយ​ឈ្មោះ សេង សាវឿន មុខរបរ​មេផ្ទះ។ ​​យុវជន​រូប​នេះ​ធ្លាប់​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​នៅ​ប្រទេស​ថៃ​បាន​ប្រមាណ​ជា​ ៣ ខែ​ផង​ដែរ ដែល​ការ​ទៅ​ហាត់​នៅ​ថៃ​នេះ​ក្រោម​ការ​ដឹក​នាំ​របស់​ក្លឹប​​វិសាខា ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​