នេះតម្លៃ OnePlus 8T Cyberpunk ដែលទើបមានលក់នៅខ្មែរ

  • 2020-12-02 01:53:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

OnePlus 8T Cyberpunk 2077 Edition ជា​ស្មាតហ្វូនដែល​មាន​ការ​ឌីហ្សាញថ្មី បានមក​ដល់​ទី​ផ្សារ​ប្រទេស​កម្ពុជា​កាល​ពីចុង​ខែវិច្ឆិកា។

ទូរសព្ទ​ដែល​មាន​​ចំណុច​លេច​ធ្លោ​បំផុត​ និង​មាន​អេក្រង់ 120Hz បាន​ទាញ​ចិត្ត​អ្នក​​ប្រើ គឺបច្ចេកវិទ្យា​សាក​ថ្ម​ល្បឿន​លឿន​ 65W អាច​សាក​ថ្ម​​ទំហំ ៤៥០០mAh និង​មាន RAM ដល់ទៅ 12GB។

ស្មាតហ្វូននេះ មាន​អេក្រង់​ទំហំ ៦,៥៥អ៊ីញ ​ដំណើរ​ការ​ដោយ​បន្ទះ​ឈីប Snapdragon 865។ តាម​ប្រភព​ពី​ហាង​ក្នុង​ស្រុក OnePlus 8T Cyberpunk 2077 Editionដែល​មាន​ការរចនា​រូប​រាង​ថ្មី​លក់​ក្នុង​តម្លៃ ៨៤៩ដុល្លារ មាន​ទំហំ RAM 12GB អង្គផ្ទុកទិន្នន័យ 256GB។

កាមេរ៉ា​ក្រោយ​មាន​ចំនួន​បួន​គ្រាប់ ទំហំ ៤៨MP, កាមេរ៉ា Ultrawide ទំហំ ១៦MP (១២៣ដឺក្រេ), កាមេរ៉ា Macro ទំហំ ៥MP និង​មាន​​កាមេរ៉ា​ស-ខ្មៅ​ទំហំ ២MP។ ​ផ្នែក​ខាង​មុខ​​មាន​កាមេរ៉ា Selfie ទំហំ ១៦MP៕​

អត្ថបទ៖ ម៉េងងី

អត្ថបទពេញនិយម
អត្ថបទថ្មី