Liverpool កក់​កៅអី​វគ្គ​១៦​ក្រុម​ចុងក្រោយ បាន​ឡើង​ជាមួយ City និង Chelsea

  • 2020-12-02 02:11:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ Curtis Jones រក​បាន​គ្រាប់​ដំបូង​នៅ​ពាន Champions League ជួយ Liverpool យក​ឈ្នះ Ajax ១-០ កាល​ពី​យប់​មិញ ធានា​បាន​កន្លែង​ទៅ​កាន់​វគ្គ​១៦​ក្រុម​ចុងក្រោយ។

​គ្រាប់​បាល់​របស់ Jones កើតឡើង​នៅ​នាទី​ទី​៥៨ បន្ទាប់​មាន​ការ​បញ្ជូន​ពី Williams ខណៈ​អ្នក​ចាំ​ទី​ Andre Onana របស់ Ajax ជា​អ្នក​សាង​កំហុស​ធ្វើ​ឲ្យ​មាន​គ្រាប់​បាល់​នេះ។ លទ្ធផល ១-០ បាន​បន្សល់​ដល់​បញ្ចប់​ប្រកួត ដូច្នេះ Liverpool ទទួល​បាន​៣​ពិន្ទុ​បន្ថែម ឈរ​កំពូល​តារាង​ពូល D។

ត្បិត​តែ​នៅ​សល់​មួយ​ប្រកួត​ទៀត​តែ​ហង្សក្រហម​​មាន​១២​ពិន្ទុ​ដាច់​ក្រុម​លេខ​ពីរ Atalanta ៤​ពិន្ទុ​ទៅ​ហើយ។ ដូច្នេះ​ពួក​គេ​មាន​ឱកាស​ឈាន​ទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ ជាមួយ​ក្រុម​មក​ពី​អង់គ្លេស​ដូច​គ្នា​គឺ Manchester City និង Chelsea៕

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម