Koeman ​៖​ខ្ញុំ​នឹង​ឱ្យ Messi ​សម្រាក​ទៀត​យប់​នេះ​ ព្រោះយើងឡើងហើយ

  • 2020-12-02 03:19:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Ronald Koeman ​បាន​អះអាង​ថា​លោក​នឹង​ដាក់​ឱ្យ​ខ្សែ​ប្រយុទ្ធ Lionel Messi ​សម្រាក​ទៀត​ក្នុង​ការ​ប្រកួត​ទល់​ក្រុម Ferencvaros ​ក្នុង​ពាន​រង្វាន់ UEFA Champions League ​។

​តាំង​ពី​ប្រកួត​ទល់​ក្រុម Dynamo Kyiv ​គឺ​ក្រុម Barcelona ​មិន​បាន​ដាក់​ខ្សែ​ប្រយុទ្ធ Lionel Messi ​ឱ្យ​ចូល​លេង​នោះ​ទេ។ ​ដោយ​លោក Koeman ​ទុក​ឱ្យ​ប្រធាន​ក្រុម​រូប​នេះ​សម្រាក​យក​កម្លាំង​ដើម្បី​ត្រៀម​លេង​ទល់​ក្រុម​ក្នុង​ពាន​រង្វាន់ La Liga ​វិញ ដែល​កំពុង​ប្រជែង​គ្នា ត្រូវ​ការ​ពិន្ទុ​ខ្លាំង។ ស្រប​ពេល​នៅ UEFA Champions League ​វិញ ​គឺ​ក្រុម​អ្នក​មាន​បុណ្យ​កក់​កៅអី​ឡើង​ទៅ​វគ្គ​បន្ទាប់​ទៅ​ហើយ។

​សម្រាប់​រាត្រី​នេះ​វិញ ​Messi ​នឹង​សម្រាក​ដដែល ​ហើយ​អ្នក​ចាត់​ការ Koeman ​បាន​និយាយ​ថា​៖ “យើង​មើល​កាល​វិភាគ ​ហើយ​យើង​អាច​ឱ្យ​គាត់​សម្រាក​បាន។ វា​កម្រ​ណាស់​ក្នុង​ការ​ឱ្យ​គាត់​សម្រាក ​ប៉ុន្តែ​ខ្ញុំ​បាន​និយាយ​ជាមួយ​គាត់​រួច​ហើយ គាត់​បាន​យល់​ពី​រឿង​នេះ។ យើង​បាន​ឡើង​ទៅ​វគ្គ​បន្ទាប់​ហើយ ដូច្នេះ​ប្រកួត​នេះ​គួរ​ផ្ដល់​ឱកាស​ឱ្យ​កីឡាករ​បម្រុង​លេង​និង​បញ្ចេញ​សមត្ថភាព”៕

ប្រភព៖ Marca   អត្ថបទ៖ ប្រុស យុទ្ធ