កូនប្រុសតារាម៉ូដែលចិនម្នាក់ អាយុទើប១៣ ឆ្នាំ តែកម្ពស់ដល់ទៅ១៨០សង់ទីម៉ែត្រ
- 2020-12-02 03:40:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូនប្រុសតារាម៉ូដែលចិនម្នាក់ អាយុទើប១៣ ឆ្នាំ តែកម្ពស់ដល់ទៅ១៨០សង់ទីម៉ែត្រ
ចន្លោះមិនឃើញ
ក្មេងតូចដែលគេស្គាល់ច្បាស់ថាជាកូនរបស់តារាសម្ដែង និងម៉ូដែល Zhang Liang គឺ Zhang Yue Xuan បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលបំផុតពេលបង្ហាញមុខពេលនេះ ស្របពេលវ័យកាន់តែលូតលាស់ក្លាយជាកម្លោះជំទង់ម្នាក់។
កុមារារូបនេះបានចេញមុខដំបូងជាមួយនឹងឪពុកក្នុងកម្មវិធី «Where Are We Going, Dad?» រដូវកាលទី១ កាលពីឆ្នាំ ២០១៣។ មកទល់ពេលនេះ វាបានកន្លងផុតទៅរយៈពេល ៧ឆ្នាំហើយ ហើយពេលនេះ Zhang Yue Xuan (ឬ Tien Tien) ធំមានអាយុ ១៣ឆ្នាំហើយ ហើយទោះស្ថិតនៅវ័យកុមារក៏ពិតមែន ប៉ុន្តែគ្រប់គ្នាភ្ញាក់ផ្អើលណាស់ ពេលឃើញរូបរាងលូតលាស់ធំលឿនរបស់គេ។
នៅល្ងាចថ្ងៃទី០១ ខែធ្នូ Zhang Liang ដែលត្រូវជាឪពុក បានបង្ហោះរូបជាច្រើនសន្លឹករបស់កូនប្រុសសំណព្វចិត្តខ្លួន។ ភ្លាមៗរូបទាំងនោះក៏ក្លាយជាប្រធានបទក្ដៅគគុក ត្រូវអ្នកប្រើប្រាស់បណ្ដាញសង្គម Weibo នាំគ្នា Share ពេញនោះ។ ពីក្មេងប្រុសមាឌតូចល្អិតកាលពី ៧មុន ពេលនេះ Tien Tien ក្លាយជាកម្លោះសង្ហា រាងខ្ពស់ស្រឡះកម្ពស់ ១៨០សង់ទីម៉ែត្រឯណោះ សឹងមិនជឿថាគេមានអាយុ ១៣ឆ្នាំ។
រូបរាងបែបនេះ ធ្វើឲ្យមហាជណលាន់មាត់ថា Tien Tien អាចនឹងជោគជ័យស្នងតំណែងជាតារាម៉ូដែលមិនខុសពីឪពុករបស់គេទេនាពេលអនាគតដ៏ខ្លី៕