បទចេញថ្មីទាំង ៩នេះ អាចឡើងគ្រងលើតារាង "World Digital Song Sales" របស់ ​Billboard

  • 2020-12-02 06:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​រៀងរាល់សប្ដាហ៍​ Billboard តែង​បង្ហាញ​ពី​លទ្ធផល​បទ​ចម្រៀង​ដែល​ជាប់​លើតារាង​ «World Digital Song Sales» របស់ពួកគេ ជា​ការ​បញ្ជាក់​ឲ្យ​ច្បាស់​ថា​បទ​ណា​ខ្លះ​ដែល​ពេញ​និយម​ និង​លក់​ដាច់ជាងគេ​នៅ​ក្នុង​សហរដ្ឋអាមេរិក។

នាពេល​បច្ចុប្បន្ន​នេះ​ សង្កេតឃើញ​ថា​បទ​ K-Pop ឡើង​ដៃ​ខ្លាំង​ រហូត​មាន​សមទ្ធភាព​ចាប់​យក​តំណែង​កំពូលៗ​លើ​តារាង​បទ​ចម្រៀង​លំដាប់​ពិភពលោកនេះ។ ដូច​បទ​ចម្រៀងចេញថ្មី​ទាំង​ ៩​ខាង​ក្រោម​ សុទ្ធ​តែ​ជា​ម្ចាស់ចំណាត់ថ្នាក់​ដែល​មាន​មុខ​យ៉ាង​អង់អាច​លើ​តារាង «World Digital Song Sales»​ ប្រចាំ​សប្ដាហ៍នេះ៖

លេខ ១ បានទៅលើ​បទ​ «Life Goes On» របស់ BTS

លេខ ២ បាន​ទៅលើ​បទ​ «Blue & Grey» របស់ BTS

លេខ ៣ បាន​ទៅលើ​បទ​ «Stay» របស់ BTS

លេខ ៤ បាន​ទៅលើ​បទ​ «Telepathy» របស់ BTS

លេខ ៥ បាន​ទៅលើ​បទ​ «Dis-ease» របស់ BTS

លេខ ៦ បាន​ទៅលើ​បទ​ «Fly to My Room» របស់ BTS

លេខ ៨ បាន​ទៅលើបទ «Breath» របស់ GOT7

លេខ ១៥ បាន​ទៅលើបទ «90’s Love» របស់ NCT U

លេខ ២៥ បាន​ទៅលើបទ​ «Work It» របស់ NCT U

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី