លិង្គឈើកម្ពស់ ២ម៉ែត្រ លើកំពូលភ្នំល្បីមួយ បាត់ចេញយ៉ាងអាថ៌កំបាំង

  • 2020-12-02 06:53:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបចម្លាក់លិង្គធ្វើពីឈើមានកម្ពស់ ២ ម៉ែត្រ ដែលបានក្លាយជានិមិត្តសញ្ញាក្នុងស្រុកសម្រាប់អ្នកឡើងភ្នំ បានបាត់ចេញពីលើកំពូលភ្នំល្បីឈ្មោះមួយក្នុងប្រទេសអាល្លឺម៉ង់ យ៉ាងអាថ៌កំបាំងបំផុត។

ប៉ូលីសនៅភាគខាងត្បូងប្រទេសអាល្លឺម៉ង់ កំពុងស៊ើបអង្កេតអំពីការបាត់ចេញដ៏អាថ៌កំបាំងនៃរូបចម្លាក់ឈើដ៏ធំ ដែលស្ថិតនៅលើកំពូលភ្នំ Bavaria។

កាសែតក្នុងស្រុក Allgaeuer Zeitung បានរាយការណ៍ថា រូបចម្លាក់លិង្គឈើកម្ពស់ ២ម៉ែត្រនោះ បានបាត់ចេញយ៉ាងអាថ៌កំបាំងនៅសប្តាហ៍នេះ បន្ទាប់ពីវាបានបង្ហាញខ្លួនយ៉ាងអាថ៌កំបាំងដូចគ្នា កាលពីប៉ុន្មានឆ្នាំមុន ហើយរហូតមកទល់ពេលនេះ គ្មានអ្នកអះអាងថាជាអ្នកយកបានឡើយ។

បើទោះបីជាវាមិនមានឈ្មោះហៅជាផ្លូវការក៏ដោយ ប៉ុន្តែអ្នកស្រុកបានហៅឈ្មោះវាថា "Holzpenis” ហើយវាបានក្លាយជាទីតាំងសម្គាល់ក្នុងស្រុក និងជាទិសដៅមួយសម្រាប់អ្នកឡើងភ្នំ។ វាថែមទាំងត្រូវបានចុះបញ្ជីជាទីតាំងវប្បធម៌មួយ នៅលើផែនទី Google Maps ទៀតផង៕

ប្រភព៖ Vice