ចេញពីប្រឡង ដឹងតែញញឹមហ្មង! ៨ គន្លឹះ នេះជួយ សិស្សថ្នាក់ទី ១២ មុនពេលប្រឡង

  • 2020-12-02 08:47:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកសិក្សា ប្រហែលធ្លាប់បានលឺពាក្យ One Night Policy ហើយហ្ន ថ្ងៃនេះ Sabay នឹងនាំអ្នកអានទាំងអស់គ្នា ជាពិសេសប្អូនៗ ទី១២ ដែលនឹងត្រូវប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ នាថ្ងៃទី ២១ ខែធ្នូ ខាងមុខនេះ មកស្គាល់ពាក្យថ្មី នោះគឺ One Month Policy។

រូបតំណាង

វិធីសាស្ត្រ One Month Policy ជាវិធីសាស្ត្រថ្មីមួយ ដែល Sabay បានបង្កើតឡើង សម្រាប់ប្អូនៗ ទី១២ ក្នងការត្រៀមខ្លួន សម្រាប់ការប្រឡង នាពេលខាងមុខនេះ។ តោះ មកដឹងពីវិធីសាស្ត្រ ទាំងនោះ មានអ្វីខ្លះ?

វិធីសាស្ត្រ One Month Policy ៖

១. គេងតិច រៀនច្រើន ៖ សល់មិនដល់ ១ខែ បើរវល់តែគេង ធ្លាក់មិនខានឡើយ ប៉ុន្តែក្នុងន័យនេះ មិនមែនបានន័យថា មិនអោយគេងនោះទេ ប៉ុន្តែក៏មិនត្រូវគេងលើសលុបពេក រហូតអស់ថាមពលរៀននោះដែរ។ អ្នកអាចសម្គាល់ដោយខ្លួនឯងបាន អ្នកកាន់តែគេង អ្នកកាន់តែខ្ចឹល ជាពិសេសគឺ អ្នកដែលចូលចិត្តគេងច្រើន គេងរហូតលើសពី ១០ម៉ោង ក្នុង១ថ្ងៃ។

២. ផឹកទឹក យ៉ាងតិច ២លីត្រ ជារៀងរាល់ថ្ងៃ ៖ ចំពោះ អ្នកដែលចូលចិត្តញ៉ាំទឹក ប្រហែលជាបានដឹង ពីអត្ថប្រយោជន៍ មួយនេះហើយ ព្រោះ ការបរិភោគទឹក ក្នុងកម្រឹត ចាប់ពី ១លីត្រ កន្លះ ឡើងទៅ ក្នុង១ថ្ងៃ នឹងជួយអោយអ្នកមានអារម្មណ៍ស្រស់ស្រាយ ជាពិសេសមានស្មារតី នៅក្នុងការរៀន និងការធ្វើលំហាត់ សម្រាប់ត្រៀមប្រឡង។ សល់រយៈពេល អត់ច្រើនទេ អ្វីដែលគួរធ្វើ ធ្វើអោយហើយទៅ មិនចឹង ស្តាយក្រោយជាមិនខានទេ។

៣. ស្រូបយកពន្លឺព្រះអាទិត្យ ពេលព្រឹកព្រលឹម ៖ អ្នកណាខ្លះ គេងដល់ម៉ោង ១០ ឬ១១ បានក្រោក? ដឹងអត់ អ្នកកំពុងតែធ្វើបាបខ្លួនឯងហើយ ជឿហ្អេស? គេង ដល់ម៉ោង ១១ ថ្ងៃត្រង់ មិនមែនជារឿងល្អទេ ព្រោះអ្នកកំពុងតែធ្វើបាបខួរក្បាលរបស់អ្នកហើយ។ ខួរក្បាល របស់អ្នកត្រូវការស្រូបយកពន្លឺព្រះអាទិត្យ និងក្លិននៅពេលព្រឹក ម៉ោង ៦ នេះឯង។ មនុស្សជោគជ័យ និងមនុស្សពូកែ គេគេងតិច តែគេធ្វើការច្រើន ជាពិសេសពួកគាត់ តែងក្រោកទាន់ព្រះអាទិត្យរះជានិច្ច។

៤. មិនញ៉ាំ ស្ករ ច្រើន តែ ញ៉ាំផ្លែឈើ និងបន្លែបៃតង ជាប្រចាំ ៖ អាហារប្រចាំថ្ងៃ របស់អ្នកជាអ្វី ប្រាប់បានអត់? មនុស្សជាច្រើន ពិសេសក្មេងៗហ្នឹងហ្មង មិនសូវខ្វល់ទេ ញ៉ាំអីក៏បាន អោយតែស្រួល ហើយរហ័ស តែពួកគេប្រហែលជាភ្លេចហើយថា អាហារ១ចំនួន កំពុងបំផ្លាញ សុខភាពរបស់ពួកគេ អាចធ្វើអោយការចងចាំ ចុះខ្សោយផងដែរ។

៦. ហាត់ប្រាណ ៣ដង ក្នុង១សប្តាហ៍ ៖ ចំនួននេះ តិចទេ មែនទែនទៅ គេហាត់រាល់ថ្ងៃ ផង។ ដំណើរការក្នុងរាងកាយ ត្រូវការការហ្វឹកហាត់ ជាប្រចាំ រៀងរាល់ថ្ងៃ មិនខុសអី ពីការអនុវត្ត ការធ្វើលំហាត់ ធ្វើមេរៀន មុនពេលប្រឡងនោះទេ។ អ្នកគួរចាប់ផ្តើមហាត់ទៅ អ្នកនឹងបានដឹងហើយថា ខួរក្បាលរបស់អ្នក ចាប់បានមេរៀនខ្លាំងជាងមុន និងរំលឹកមេរៀនឆាប់ចាំផងដែរ។

៧. អានសៀវភៅ ៣០នាទី ជារៀងរាល់ថ្ងៃ ៖ ចង់ប្រឡង ជាប់ ហើយអត់ដែលកាន់សៀវភៅ អានផងហ្នឹង អ្នកណាជួយបានទៅ។ ការអានសៀវភៅ អត់អាចធ្វើអោយអ្នកប្រឡងជាប់ទេ តែវានឹងបង្ហាញអ្នកពីវិធីសាស្ត្រថ្មីៗ ដែលអាចអោយអ្នកប្រឡងជាប់ ជឿអត់? អានគំនិតគេ អោយបានច្រើន ហើយយកមកអភិវឌ្ឈន៍ គំនិតខ្លួនឯង ដើម្បីបានជោគជ័យ ក្នុងការប្រឡង។

៨. លំហាត់ប្រាណ ផ្លូវចិត្ត ១០ នាទី ជារៀងរាល់ព្រឹក ៖ ការធ្វើចិត្តអោយស្ងប់មានសារៈសំខាន់ណាស់ ជាពិសេសនៅពេលអ្នក មិនអាចផ្ចង់នៅក្នុងការសិក្សា ការដោះស្រាយ លំហាត់ ឬ កិច្ចការសាលាផ្សេងៗ។ ជឿ ទៅ ក្រោកពីគេង អោយបានព្រឹកព្រលឹម ហើយចំណាយពេល១០នាទី ធ្វើវាជារៀងរាល់ព្រឹក មិនចឹង ១០នាទី មុនចូលគេងក៏បាន។

Sabay សង្ឃឹមថា វិធីសាស្ត្រ One Month Policy ទាំង ៨ចំណុចនេះ ជាជំនួយ ដែលអាចជួយប្អូនៗ ដើម្បីត្រៀមខ្លួន សម្រាប់ការប្រឡង នាពេលខាងមុខ នេះ ៕

អត្ថបទ៖​ Art

អត្ថបទពេញនិយម