​សាន គឹម​ហេង ប្ដេជ្ញា​ជួយ​ក្រុម​​ឲ្យ​ដល់​គោលដៅ​ដែល​​​ក្លឹប​ចង់​បាន

  • 2020-12-02 07:23:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​​អតីត​ចេញ​បាទី​ សាន គឹម​ហេង បាន​តាំង​ចិត្ត​ថា នឹង​ជួយ​ក្រុម​ឲ្យ​សម្រេច​បាន​តាម​គោលដៅ​ដែល​ក្រុម​ចង់​បាន សម្រាប់​ការ​ប្រកួត​លីគ​កំពូល​កម្ពុជា និង​ Hun Sen Cup សម្រាប់​រដូវ​កាល​ក្រោយ។

រូបថត បឹងកេត

អតីត​យុវជន​បាទី​រូប​នេះ​បាន​រៀបរាប់​​ពី​ចំណាប់អារម្មណ៍​របស់​ខ្លួន​ថា ពិត​ជា​សប្បាយ​ចិត្ត​ ដែល​បាន​បង្ហាញ​ខ្លួន​ក្នុង​ក្រុម​​ខ្លាំង​នៅ​កម្ពុជា។ ​រូប​គេ​ពិត​ជា​អរគុណ​ដល់​ក្រុម​បឹង​កេត​ដែល​​បាន​ផ្ដល់​កាស​សម្រាប់​យុវជន​ដូច​ជា​រូប​គេ។

​អតីត​​កីឡាករ​វិសាខា​រូប​នេះ​​មាន​ក្ដី​សង្ឃឹម​ថា នឹង​អាច​ជួយ​ក្រុម​បឹង​កេត​បាន​ច្រើន​ សម្រាប់​រដូវ​កាល​ក្រោយ ហើយ​ក៏​អាច​ជួយ​បឹង​កេត​ឲ្យ​លើក​ពាន​ណា​មួយ​ក្នុង​ចំណោម​ពាន​ទាំង​ពីរ​​នា​រដូវ​កាល​ក្រោយ​៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម