ដំណឹងល្អ ! ផ្សារទំនើប​អ៉ីអន បើក​ដំណើរ​ការ​វិញ​ហើយ​

  • 2020-12-02 08:16:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីបំផុត​ទៅ ផ្សារ​ទំនើប​អ៉ីអនម៉ល​ ភ្នំពេញ បាន​បើក​​ដំណើរ​ការ​ឡើង​វិញ​ហើយ បន្ទាប់​ផ្អាក​មួយ​រយៈ ដោយសារ​ជាប់​ពាក់ព័ន្ធ​ព្រឹត្តិការណ៍ ២៨​វិច្ឆិកា។

ផ្អែក​តាម​ផេក​ផ្លូវការ​របស់​ អ៉ីអនម៉ល បាន​ឲ្យ​ដឹង​ថា ផ្សារទំនើបយើងខ្ញុំនឹងបើកដំណើរការជាធម្មតាវិញ ចាប់ពីថ្ងៃទី០២ ធ្នូ ២០២០ វេលាម៉ោង ៣រសៀល ចំណែកផ្សារលក់ទំនិញទូទៅនឹងបើកដំណើរការនៅម៉ោង១១ព្រឹក។

ទន្ទឹមនឹង​បើក​ដំណើរ​ការ ផ្សារ​ទំនើប​មួយ​នេះ​បាន​ប្រកាស​ពីការ​ថា នៅតែបន្តការអនុវត្តន៍គោលការណ៍ការពារជំងឺកូវីដ១៩ យ៉ាងប្រុងប្រយ័ត្ន និង យកចិត្តទុកដាក់ គិតពីសុវត្ថិភាពរបស់អតិថិជន និង បុគ្គលិកជាចំបង។

ដើម្បីការពារខ្លួនអ្នក និងអ្នកដទៃនៅជុំវិញ សូមអនុវត្តវិធីបង្ការមួយចំនួនតាមការណែនាំដូចខាងក្រោម៖

  • សូមពិនិត្យសីតុណ្ហភាពមុនពេលចូលផ្សារទំនើប អ៉ីអន ម៉ល (មិនអនុញ្ញាតិអោយចូលបើកំដៅចាប់ពី 37.5 អង្សារសេ)

  • សូមមេត្តាពាក់ម៉ាស (មិនអនុញ្ញាតិអោយចូលក្នុងផ្សារបើមិនពាក់ម៉ាស)

  • សូមលាងដៃជាមួយសាប៊ូ ឬ អាល់កុលអោយបានញឹកញាប់

  • សូមរក្សាគម្លាតសុវត្ថិភាពយ៉ាងតិច ១.៥ម៉ែត្រពីគ្នា នាដើម្បីទប់ស្កាត់ការឆ្លង និង​ការរីករាលដាលជំងឺកូវីដ១៩

សូមជំរាបជូនផងដែរថា ផ្សារទំនើប អ៉ីអន ម៉ល សែនសុខ ស៊ីធី គឺបើកដំណើរការធម្មតា៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អត្ថបទពេញនិយម