អត់​ទាន់​បាន​ប្រកួត​ផង​! គ្រូ​ PSG សរសើរ​ Rashford កប់ៗ​មាត់

  • 2020-12-02 13:19:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​បង្គោល​ក្លឹប​ Paris Saint Germain លោក​ Thomas Tuchel បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ ក្លឹប​លោក​ឲ្យ​តម្លៃ​ខ្សែ​ប្រយុទ្ធ​ក្លឹប​ Manchester United កីឡាករ​ Marcus Rashford ណាស់​បើ​គេ​លេង​នៅ​អង់គ្លេស​។

លោក​ Tuchel បាន​និយាយ​ថា​៖" ពួក​យើង​ឲ្យ​តម្លៃ​ និង​សរសើរ​ Rashford ជា​ខ្លាំង​បើ​គេ​លេង​នៅ​អង់គ្លេស​ តែ​បើ​គេ​លេង​នៅ​ទីលាន​របស់​ក្លឹប​យើង​ យើង​អត់​ខ្លាច​គេ​អី​តិច​សោះ​ "។

លោក​បាន​បន្ត​ថា​៖" និយាយ​ស្មោះ​ត្រង់​ទៅ​ គឺ​ដោយ​សារ​តែ​គេ​ អាច​រក​គ្រាប់​បាល់​ពី​ក្រុម​យើង​បាន​ រាល់​ពេល​ប្រកួត​នៅ​អង់គ្លេស​ម្ដងៗ​ អញ្ចឹង​ហើយ​គេ​​ជា​មនុស្ស​មួយ​ ដែល​អាច​រំខាន​ការ​ប្រកួត​របស់​យើង​បាន​ "។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ PSG នឹង​ត្រូវ​តទល់​នឹង​ Man Utd ក្នុង​ក្របខ័ណ្ឌ​ UEFA Champions League នៅ​ថ្ងៃ​ទី​០៣ ខែ​ធ្នូ​ ឆ្នាំ​២០២០​ខាង​មុខ​នេះ​៕

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម
អត្ថបទថ្មី