ជួយ PSG ​ឈ្នះ​យប់មិញ Neymar ​ថា​ឆ្នាំ​ក្រោយ​ដឹង​តែ​លេង​ជាមួយ Messi ​វិញ​

  • 2020-12-03 02:05:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ប្រយុទ្ធ Neymar ​បាន​បង្ហើប​គម្រោង​ចង់​លេង​ជាមួយ Lionel Messi ​នៅ​រដូវ​កាល​ក្រោយ​នេះ​ជា​ដាច់​ខាត ​ក្រោយ​ពី​រូបគេ​រក​គ្រាប់​បាល់​ជួយ​ក្រុម PSG ​បាន​នៅ​យប់មិញ។

​ក្រុម PSG ​បាន​សងសឹក​ក្រុម Manchester United ​បាន​សម្រេច​ហើយ ដោយ​យក​ឈ្នះ​ក្នុង​លទ្ធផល ​៣-១ ​សម្រាប់​ការ​ប្រកួត​សប្ដាហ៍​ទី​៥​ពាន​រង្វាន់ UEFA Champions League ។ ​ដោយ​ក្នុង​ចំណោម​៣​គ្រាប់​នោះ Neymar ​រក​បាន​២​គ្រាប់​ម្នាក់​ឯង ខណៈ​ដែល​១​គ្រាប់​ទៀត​រក​បាន​ដោយ ​Marquinhos ​។

​ក្រោយ​ពី​ការ​ប្រកួត​នេះ​ទៅ Neymar ​កីឡាករ​​សំខាន់​របស់​ក្រុម PSG ​បាន​និយាយ​ថា​៖ “ខ្ញុំ​ចង់​លេង​ជាមួយ Messi ​ម្ដង​ទៀត​។ អ្វី​ដែល​ខ្ញុំ​ចង់​ធ្វើ​បំផុត​នោះ គឺ​បាន​លេង​ជាមួយ​គាត់​ម្ដង​ទៀត។ ខ្ញុំ​ចង់​ឱ្យ​គាត់​សប្បាយ​ចិត្ត​ក្នុង​ការ​លេង​បាល់​លើ​ទីលាន​ទៀត។ ​ខ្ញុំ​ច្បាស់​ណាស់​រដូវ​កាល​ក្រោយ​យើង​នឹង​បាន​លេង​ជុំ​គ្នា”។

​ការ​និយាយ​បែប​នេះ គឺ​សាមី​ខ្លួន​មិន​បាន​បញ្ជាក់​ពី​ទី​កន្លែង​ដែល​ច្បាស់​ថា​នឹង​បាន​លេង​ជុំ​គ្នា​នោះ​ទេ ដោយ​អាច​នឹង​នៅ FC Barcelona ​វិញ ឬ​ក៏​នៅ PSG ​។ ​ស្រប​ពេល​កុងត្រា​របស់ Messi ​នៅ​ក្រុម​អ្នក​មាន​បុណ្យ​នឹង​អស់​ត្រឹម​រដូវ​កាល​នេះ​ហើយ។ កុងត្រា​ថ្មី ​នៅ​មិន​ទាន់​មាន​ការ​ចុះ​ជា​ផ្លូវការ​អ្វី​នោះ​ទេ៕

ប្រភព៖ Dailymail   អត្ថបទ៖ វិធាវី