លេច​មុខ​អាជ្ញាកណ្ដាល​ស្ត្រី​​ក្នុង​ការ​ប្រកួត UCL ខណៈ CR7 ធ្វើ​បាន​រឿង​ពិសេស

  • 2020-12-03 02:06:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo រក​បាន​គ្រាប់​ទី​៧៥០​ក្នុង​អាជីព ជួយ Juventus យក​ឈ្នះ Dynamo Kyiv ៣-០ កាល​ពី​យប់​មិញ។ ហើយ​ប្រកួត​នេះ​​​​មាន​អាជ្ញាកណ្ដាល​​ដោយ​ Stephanie Frappart ក្លាយ​ជា​​ស្ត្រី​ដំបូង​ដែល​កាត់ក្ដី​ក្នុង​ការ​ប្រកួត​ Champions League បុរស​។

ក្នុង​ការ​ប្រកួត Federico Chiesa រក​បាន​គ្រាប់​ទី​មួយ​ឲ្យ Juventus។ Ronaldo បាន​បន្ថែម​គ្រាប់​ទី​ពីរ បន្ទាប់​ពី​បាល់​​បាន​ខ្ទាត់​​ពី​ការ​បុក​គ្នា​រវាង Alvaro Morata ជាមួយ​អ្នក​ចាំ​ទី​របស់ Dynamo Kyiv។

សម្រាប់​គ្រាប់​ទី​៣​​របស់​ Juventus សម្រេច​បាន​ដោយ Alvaro Morata។ ការ​ប្រកួត​​នេះ​ពិត​ជា​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ចម្លែក​ភ្នែក ដោយ​បាន​ឃើញ​អាជ្ញាកណ្ដាល​ជា​នារី​សរ​កាត់​ក្ដី​លើ​ទីលាន។ ក្នុង​ពូល G ក្រុម Barcelona និង Juventus សុទ្ធ​តែ​បាន​ឡើង​វគ្គ​១៦​ក្រុម​ចុងក្រោយ​ដូច​គ្នា ប៉ុន្តែ​កំពុង​ប្រជែង​គ្នា​យក​តំណែង​កំពូល​តារាង​នៅ​ណាត់​ប្រកួត​ចុងក្រោយ៕ ​

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី